ព័ត៌មាន
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ មមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»។
ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខ្ឌការមន រាជធានីភ្នំពេញ ចូលទស្សនាដោយសេរី ការតាំងពិព័រណ៌នេះ ទទួលបានបទពិសោធន៍ថ្មីៗអំពីការធ្វើកំណាយ និងស្រាវជ្រាវ ការសាកល្បងធ្វើក្បាច់លម្អ (ធ្វើជាបន្តោង/ផ្លិត) ការបង្កើតរូបគម្រោងជា3D ការទស្សនាសារមនី្ទរតាមបែបឌីជីថល ទទួលបានបទពិសោធន៍VR ការបង្កើតហ្គេមអំពីកុលាលភាជន៍ ការធ្វើសំនួរ-ចម្លើយ អំពីកុលាលភាជន៍ខ្មែរ (អ្នកឈ្នះនឹងទទួលបានវត្ថុអនុស្សាវរីយ៍) និងការបណ្តុះបណ្តាលលើជំនាញផលិតកុលាលភាជន៍ផងដែរ៕ អត្ថបទ៖ រដ្ឋា









-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”