ព័ត៌មាន
ក្រសួងឧស្សាហកម្ម កំពុងលើកកម្ពស់បុគ្គលមានទេពកោសល្យ គាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបានរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់ ចំណេះដឹង សមត្ថភាព ភាពប៉ិនប្រសប់ និងបុគ្គល ដែលមានទេពកោសល្យ ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្ទៀងផ្ទាត់ «គោលការណ៍ណែនាំ ស្តីពីការទាក់ទាញបុគ្គលមានទេពកោសល្យសម្រាប់កម្ពុជា» នៅថ្ងៃទី ២០ ខែធ្នូ នេះថា មនុស្សគឺជា ធនធានដ៏សំខាន់ និងប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិមួយ, ដូច្នេះហើយបានជាប្រទេសជាតិជាច្រើន ដូចជា នៅអឺរ៉ុប អាម៉េរិក ឬអាស៊ីមួយចំនួន ខិតខំទាក់ទាញអ្នកចេះដឹង ឬយើងហៅថាប្ានទេពកោសល្យះ តាមមធ្យោាយ ផ្សេងៗ ទាំងក្នុងក្របខ័ណ្ឌអង្គភាពតូច ក្រុមហ៊ុនឯកជន ឬក្របខ័ណ្ឌជាតិជាដើម ក្នុងនោះក៏មានយន្តការផ្សេងៗដូចជា ការផ្តល់ អាហារូបករណ៍ ការស្រាវស្រាវរយៈពេលខ្លី ឬវែង ការផ្ដល់សិទ្ធិធ្វើការ សិទ្ធិជ្រកកោន ការលើកលែងទិដ្ឋាការ ការផ្ដល់ហិរញ្ញប្បទាន ការផ្ដល់សញ្ជាតិ និងការលើកទឹកចិត្តផ្សេងៗ មកចូលរួមក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ និងវិស័យអាទិភាពដូចជា វិស័យវិទ្យាសាស្រ្ត ឬបច្ចេកវិទ្យាសម្រាប់សុខាភិបាល អបរំ គ្រឿងយន្ត អវកាស ទូរគមនាគមន៍ និងមធ្យោបាយទំនើបៗជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនថាក្នុងអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏ដូចជាក្នុងអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចតែងតែយកចិត្តទុកដាក់ បន្តគិតគូរ និងលើកស្ទួយការអភិវឌ្ឍមូលធនមនុស្ស ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិផ្សេងៗដូចជា គោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វ.ប.ន. ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ជាដើម។ ទាំងនេះ ស្ដែងឱ្យឃើញថា កម្ពុជា ពិតជាត្រូវការបុគ្គលមានទេពកោសល្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ក្នុងទិសដៅជំរុញឱ្យកម្ពុជាក្លាយជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ក្រសួងឧស្សា-ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងចូលរួមយ៉ាងសំខាន់ផងដែរ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ ចំណេះដឹង សមត្ថភាព ភាពប៉ិនប្រសប់ និងបុគ្គល ដែលមានទេពកោសល្យក្នុងវិស័យរបស់ខ្លួនផងដែរ ដោយបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួមអ្នកដែលមានទេពកោសល្យ នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង និងកម្មវិធីនានាទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ជុំវិញបញ្នេះ, ឯកឧត្តមលើកទឹកចិត្ត ក្រសួងស្ថាប័នពក់ព័ន្ធ ក្នុងការចូលរួមពិគ្រោះ និងផ្ដល់អនុសាសន៍បន្ថែម ដើម្បីកែលម្អគោលការណ៍ណែនាំ ស្ដីពីការទាក់ទាញបុគ្គល មានទេពកោសល្យនេះ និងសូមពិនិត្យមើលនូវការចង្អុលបង្ហាញក្នុងឯកសារមួយនេះ ពាក់ព័ន្ធនឹងយន្តការយុទ្ធសាស្រ្តផ្សេងៗ ដើម្បី ជាទុនសម្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចធ្វើជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដា្ឋន គតិយុត្តិផ្សេងៗ ដើម្បីទាក់ទាញបុគ្គលមានទេពកោសល្យទៅតាមវិស័យ និងតម្រូវការរបស់ស្ថាប័ន-អង្គភាពនានា៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត