ព័ត៌មាន
UN សម្រេចឲ្យកម្ពុជា ជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាព សម្រាប់ឆ្នាំ២០២៥-២០២៦
នៅក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត អ.ស.ប ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ បានសម្រេចឲ្យប្រទេសកម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពសម្រាប់ឆ្នាំ២០២៥-២០២៦ ខណៈការសម្រេចនេះ ត្រូវបានកម្ពុជាចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ ខ្ជាប់ខ្ជួនរបស់ខ្លួន ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ចេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះឈានទៅរកសន្តិភាព។
ក្រសួង បានបញ្ជាក់បន្ថែមទៀតថា ការជាប់ឆ្នោតរបស់កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងំពីការគាំ្ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាពជាដើម។ ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ដោយចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងទៀតថា ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបានសន្តិភាពយូរអង្វែងជាពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការយល់ដឹងដ៏មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព។
ក្នុងឱកាសដែលកម្ពុជាទទួលបាននូវតួនាទីដ៏សំខាន់នេះ កម្ពុជាសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញា ចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ។ កម្ពុជានឹងបន្ត«ដើរតួនាទីសកម្ម ចូល រួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគតដែលប្រកប សន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»៕អត្ថបទបាន ចក់





-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)