ព័ត៌មាន
ក្រសួងបរិស្ថានបានដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
“យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨” បានដាក់ចេញ ក្នុងនោះមានមុំយុទ្ធសាស្រ្ត” ភាពបៃតង” ដែលកន្លងមកនេះក្រសួងបរិស្ថានបានបានបើកយុទ្ធនាការទូទាំងប្រទេស បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោតយ៉ាងតិច១លានដើម។
ក្រសួងបរិស្ថានបាន បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ “ពន្លកបៃតង” បានចំនួន ១,៣ លានដើម។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះ កូនឈើគ្រប់ប្រភេទបន្ថែមទៀតបានជិត ១លានដើម និងបានចែកជូនសាធារណៈជន ដោយឥតគិតថ្ងៃបានប្រមាណ៣០ម៉ឺនដើមរួចមកហើយ។ ទន្ទឹមនឹងនោះមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះកូននត្នោត បានជាង១លានដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក «សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានគ្រោងនឹងរៀីចែកកនឈើនិងកូនត្នោតទាំងនោះ រួមជាមួយអំណោយកូនត្នោត បន្ថែមរបស់ឯកឧត្តមផ្ទាល់ សរុបប្រមាណ៣លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រសូងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ នៅខេត្តត្បូងឃុំ ទំហំ៣ហិកតា ខេត្តមណ្ឌលគិរី ចំនួន ១០ហិកតា ខេត្តសៀមរាបចំនួន ១០ហិកតា ខេត្តកំពង់ស្ពឺមានផ្ទៃដីចំនួន ២០ហិកតា និងងខេត្តកោះកុងទំហំ ៣ហិកតា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា ដើម្បីពង្រឹងការថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះ ក្នុងតំបន់ការពារធម្មជាតិ ឱ្យបានស្រស់បំព្រង ក្រសួងបរិស្ថាន បន្តពង្រឹងសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយបញ្ជាការកងឯកភាព ក្រុង ស្រុក និងខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ គណៈមេធាវី ក្រសួងយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ លើសពីនេះ ក្រសួងបរិស្ថាន នឹងបង្កើននូវគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដោយបានលើកកម្ពស់ចំណេះដឹង ដល់ប្រជាសហគមន៍ អំពីរបរចិញ្ចឹមជីវិត និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលដែលក្រសួងបរិស្ថានសម្រេច បាននូវភាពបៃតង គឺក្នុងគោលបំណងធ្វើឱ្យ បរិស្ថានប្រទេស យើងមានបរិស្ថានល្អ សម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ សុខភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅប្រទេសយើង នាំឱ្យប្រទេសយើងរីកចម្រើន ល្បីល្បាញលើឆាក អន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា បើទោះបីជាក្រសួងសម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ជាច្រើនក៏ដោយ ក៏នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនត្រូវជម្នះ និងចូលរួមដោះ ស្រាយបន្តដូចជា បង្កើននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងជំរុញការគោរពច្បាប់បាន% ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ណែនាំអនុវត្ត អនុសញ្ញា ពិធិសារ កិច្ចព្រមព្រៀងអន្តរជាតិនានា។
ជាមួយគ្នានេះ ក្រសួងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរធនធាន បង្កើនស្ថិរភាពថវិកា បន្តចលនារុញ ច្រានឱ្យយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” យុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ឱ្យមហាជនចូលរួមអនុវត្តរួមគ្នា ទាំងបុគ្គល គ្រួសារ សហគមន៍ ភូមិ ឃុំ ស្រុក ខេត្ត និងទូទាំងប្រទេស រហូតក្លាចជាទម្លាប់ស្អាតតរៀងទៅ។
លើសពីនេះ ក្រសួងបន្តជំរុញយុទ្ធនាការ “ពន្លកបៃតង” យុទ្ធនាការទុកដាក់និងញែកសំរាម ព្រមទាំងវេទិកាបរិស្ថាន វេទិកាប្រែប្រួលអាកាសធាតុ ដើម្បីបន្តរួបរួមគ្នាការពារ ទប់ស្កាត់ ថែរក្សា អភិរក្ស និងស្តារឡើងវិញនូវបរិស្ថាននិងធនធានធម្មជាតិ ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ឆ្ពោះទៅកម្ពុជា មានគម្របបៃតងច្រើនឡើង និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕




-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន22 hours agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត