ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត ,ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់ដល់កូនក្មួយដែលបានប្រឡងជាប់និទ្ទេសអេ សម្រាប់ឆ្នាំ២០២៣ -២០២៤កន្លងទៅនេះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា គឺជា ការវាស់ស្ទង់សមត្ថភាព ប៉ុន្តែមិនប្រាកដថា អ្នកជាប់និទ្ទេសអេ ជាមនុស្សជោគជ័យនោះឡើយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាេលាត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់បន្ថែមថា បើកម្ពុជាបន្តស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើននឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលលក្ខខណ្ឌអនុគ្រោះពីប្រទេ សជាច្រើនទៀត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មុនការដកខ្លួនចេញនេះ ធនាគារពិភពលោកក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយគ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។ ត្រង់ន័យនេះ ក្មួយសិស្សានុសិស្សទាំងអស់ក៏ដូច្នេះដែរ មិនដែលប្រឡងជាប់រហូតដល់ជាប់និទ្ទេសអេ ដោយគ្មានការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ក្រសួងអប់រំគ្មានការដាក់បញ្ចូលភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ ខណៈការលើកឡើងរបស់សម្តេចនេះ គឺដើម្បីឆ្លើយតបចំពោះការបំភ្លើស របស់ជនអគតិមួយក្តាប់តូចថា ក្រសួងអប់រំ នឹងដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សានោះ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិ សាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ គឺយើងប្រឹងស្វែងរកសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែង កសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យរៀបចំ កម្មវិធីតាំងពិព័រណ៍សៀវភៅឱ្យបានច្រើន។ សម្ដេចធិបតីក៏បានជំរុញលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងក្មេងៗត្រូវមានទម្លាប់អានឱ្យបានច្រើន។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំអាណាព្យាបាល មាតា បិតា គួរជំរុញឱ្យកូនៗ ឬ អ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន។ សម្ដេចធិបតី បន្ថែមថា សៀវភៅទាំងនោះ មិនចាំបាច់តែសៀវភៅប្ញពីចំណេះដឹងជ្រៅជ្រ នោះទេ សូម្បីតែសៀវភៅរឿងព្រេង សៀវភៅតុក្កតា ក៏ត្រូវជំរុញឱ្យអានផងដែរ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា។ ការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្ដោតអា រម្មណ៍បានល្អ។













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត