ព័ត៌មាន
យុវជនគាំទ្រឱ្យដាក់ក្រុមមានចេតនាអាក្រក់បំផ្លាញសន្តិភាព ជាក្រុមភេរវកម្ម
យុវជនជាបញ្ញវន្ត គាំទ្រឲ្យមានច្បាប់ដាក់បញ្ចូល ក្រុមពួកឧទ្ទាមក្រៅច្បាប់ ជាប្រភេទក្រុមភារករ ព្រោះសកម្មភាពពួកជ្រុលនិយមទាំងអស់នោះ មានចេតនាអាក្រក់បង្កសង្គ្រាម និងបំផ្លាញសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក តាមរយៈការបូជានូវសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនអ្នកស្នេហាជាតិ ។
ក្រុមយុវជន លើកឡើងថា ពួកគេបានដឹងពីសកម្មភាព និងទង្វើររបស់ក្រុមនិយមជ្រុលក្រៅប្រទេស ដែលបានញុះញង់ អុចអាលប្រជាពលរដ្ឋឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលសកម្មភាពបែបនេះ ពួកគេបានប្រឆាំង និងបដិសេធជាដាច់ខាត ហើយមិនចង់ឲ្យមាននៅក្នុងទឹកដីកម្ពុជានោះទេ ។
ពួកគេបានបន្តថា សម្រាប់យុទ្ធនាការរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ដែលដាក់ឈ្មោះថាយុទ្ធនាការផ្ការីក គឺជាអំពើខុសច្បាប់ ហើយវាផ្ទុយទៅនឹងអ្វី ដែលពួកគេនិយាយពេញៗមាត់ថាខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ចង់ឲ្យមានការផ្លាស់ប្ដូរបែបប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានធ្វើម្មភាពបែបពួកផ្ដាច់ការ្រុលនិយម ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយពួកគេគាំទ្រ ចំពោះចំណាត់ការណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវពួកនិយមជ្រុលទាំងអស់នោះ ។
គួរបញ្ជាក់ថា ក្នុងពិធីបើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីខែវិច្ឆិកាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា “តើគួរដល់ពេលហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម” ។
បន្ទាប់ពីការថ្លែងរបស់សម្ដេចតេជោនេះ គណបក្សនយោបាយ ក្រុមអង្គការស៊ីវិល ប្រជាពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធជាច្រើនទៀត បានប្រកាសគាំទ្រជាបន្តបន្ទាប់ នូវគំនិតផ្តួចផ្ដើមរបស់សម្តេច ក្នុងការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ជាក្រុមភេរវកម្ម ។ តែយ៉ាងណាក្តី គិតមកដល់ពេលនេះ ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម មិនទាន់បានរាជរដ្ឋាភិបាលកម្ពុជា យកមកពិភាក្សាក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅឡើយនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត