ព័ត៌មាន
ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ អនុញ្ញាតឱ្យចរាចរបណ្តោះអាសន្នតាមផ្នែកខ្លះ
បច្ចុប្បន្ននេះ ស្ពានស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ប៉ុន្តែមិនទាំងស្រុងនោះទេ ពោលគឺតាមផ្នែកខ្លះៗ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ ខណះក្រុមការងារបច្ចេកទេសជំនាញ ក៏កំពុងបន្តពន្លឿនការយកចិត្តទុកដាក់ ក្នុងការសាងសង់ ។
ការអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្ននោះ គឺសម្រាប់តែលំហូរចរាចរណ៍ ធ្វើដំណើរទិសដៅមកពីមហាវិថីព្រះមុនីវង្ស ឡើងទៅកាន់ស្ពានអាកាសជាន់ទី១ បន្តឆ្ពោះសំដៅទៅមហាវិថីកងយោធពលខេមរភូមិន្ទ ( 271 ) និងមួយទិសទៀតឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ ដោយផ្នែកជាច្រើនទៀត មិនទាន់អនុញ្ញាត្តិឱ្យប្រើប្រាស់នៅឡើយនោះទេ ។
ប្រជាពលរដ្ឋអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីខាងលើនេះ ដោយស្ពានអាកាសនេះ បានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេល និងអាចបញ្ច្រៀសបានពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋទូទៅ ។
ស្ពានអាកាស «មរតកតេជោ»ជំហានទី២ ខាងលើនេះ គ្រោងនបញ្ចប់ការសាងសង់មុនផែនការប្រមាណ០៤ខែ ពោលគឺនឹងបញ្ចប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងគឺបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។
គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពានអាកាសនេះ ទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់សរុប ជាង៣៦លានដុល្លារអាមេរិក៕ អត្ថបទ ៖ លីហេង









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត