ព័ត៌មាន
ប្រជាពលរដ្ឋក្រីក្រឃុំពេជ្រចង្វា ស្រុកបរិបូណ៌៥០គ្រួសារ បានទទួលអំណោយពីក្រុមការងារគណបក្សប្រជាជន
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ រស់នៅក្នុងឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលអំណោយពីសម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកបរិបូណ៌ និងឯកឧត្តម លោក លោកស្រីជាក្រុមការងារគណបក្ស ។ ប្រជាពលរដ្ឋទាំង៥០គ្រួសារសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេច និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ចុះជួបសួរសុខទុក និងជួយប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។
ប្រជាពលរដ្ឋបានអោយដឹងថា៖ ពួកគាត់ពិតជាអរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនប្រកាន់និន្នាការនយោបាយ។ នៅរសៀលថ្ងៃនេះ សម្តេចមហាមន្ត្រី គុយ សុផល និងក្រុមការងារគណបក្សប្រជាជន បានចុះមកដល់មូលដ្ឋានឃុំពេជ្រចង្វា និងបាននាំយកមកនូវអំណោយ និងថវិកាមួយចំនួនដខទុក្ខប្រជាពលរដ្ឋក្រីក្រ។
នាឱកានោះ សម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។ គណបក្សប្រជាជនកម្ពុជានឹងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់នេះក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីផ្តល់ឱកាសពេញលេញដល់ជាតិ និងប្រជាជនកម្ពុជាក្នុងការបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។ កម្ពុជាដែលបានចាកចេញពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងបន្តអភិវឌ្ឍខ្លួនជាប្រទេសមានចំណូលមធ្យម ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ កាំង ហុងវាស្នា












-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត