ព័ត៌មាន
ឆ្នាំ២០២៤ CDCបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទឹកប្រាក់ជិត ៧០០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC នៅក្នុងឆ្នាំ២០២៤នេះ បានអនុម័តគម្រោងវិនិយោគបានចំនួន៤១៤គម្រោង ដោយមានទំហំទុនវិនិយោគជិត៧០០០លានដុល្លារអាមេរិក ដោយបានបង្កើត ការងាររហូតដល់៣៣ម៉ឺនកន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការ លើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងទៅនេះបានបញ្ជាក់ឲ្យដឹងថា ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង ១៤៦គម្រោងស្មើនិង៥៤ភាគរយ ដោយមានទំហំទុនវិនិយោគ៦៧០០លានដុល្លារអាមេរិក កើនឡើង១៩៧៣លានដុល្លារអាមេរិក ស្មើ៤០ភាគរយ ដែលអាចបង្កើតការងារសរុបប្រមាណ៣៣ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់៦៩ភាគរយ។
ដោយឡែកចំពោះការងារកិច្ចសហប្រតិបតរអភិវឌ្ឍន៍ ដោយមានទំនុកិត្តពីសហគមន៍អន្តរ ជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលឆ្នាំ២០២៣ ដោយកម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារអាមេរិក ក្នុងនោះ៤០ភាគរយជា ហិរញ្ញប្បទានឥតសំណង(កម្ចីអត់ការប្រាក់) និង៦០ភាគរយជាឥនទានសម្បទាន(ជំនួយឥតសំណង)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់បន្ថែមទៀតថា ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ២២ភាគរយ និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ២៥ភាគរយ។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ក៏បានលើកឡើងអំពីអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ដើម្បីឆ្លើយតបបញ្ហាប្រឈមនានា ដោយសម្តេចបានណែនាំឲ្យCDCបន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េ អាមេរិក សហគមន៍អឺរ៉ុប ឲ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិ បាល ផ្នែកឯកជន ដែលដឹកនាំដោយសម្តេចធិបតី រៀងរាល់មួយឆ្នំាមួយដងនោះ។
សម្តេចក៏បានណែនាំឲ្យមានការពង្រឹងការលើកកម្ពស់នូវធនធានមនុស្សសម្រាប់ការផ្តល់សេវាជូន វិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការ ទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់អង្គភាពពាក់ព័ន្ធផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ណែនាំជាច្រើនទៀតផងដែរ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នក វិនិយោគិនអន្តរជាតិឲ្យមកដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះសម្តេចបានជំរុញ ឲ្យអនុវត្តនូវគោលការណ៍«រក្សាចាស់ បង្កើនថ្ីដើម្បីូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញ េដ្ឋកិច្ចប្រកបដោយចីរភាព និងសម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ នាពេលខាងមុខនេះផងដែរ៕ អត្ថបទ៖ បាន ចក់



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត