ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ដឹងលើការអនុវត្តច្បាប់ដល់សមាគម និងអង្គការនានា
អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ការដឹងបន្ថែម អំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដល់គ្រប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ សំដៅពង្រឹងអនុលោមភាពសារពើពន្ធ និងលើកកម្ពស់វប្បធម៌បង់ពន្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ច និងនីតិវិធីក្នុង ការធ្វើបច្ចុប្បន្នភាពពន្ធដារ ស្របតាមច្បាប់ស្ដីពីសារពើពន្ធសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” នៅថ្ងៃ ២៣ ធ្នូ នេះ, ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលមានវត្តមានចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលានេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនការយល់ដឹងបន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារ ជាពិសេសវាស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធ សម្រាប់សកម្មភាព អាជីវកម្ម ដោយឡែកបន្ថែមលើសកម្មភាពគោលដៅសុទ្ធសាធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងឋានៈជាអ្នកជាប់ពន្ធ និងឋានៈជាភ្នាក់ងារកាត់ទុក ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារជាធរមាន។
ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការលើកកម្ពស់ និង បញ្ជ្រាបវប្បធម៌បង់ពន្ធ ឱ្យបានជ្រួតជ្រាបដល់គ្រប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ ដើម្បីឱ្យយល់ ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចសារពើពន្ធ និងការវិវត្តឥតឈប់ឈរនៃការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ សំដៅធ្វើការប្រែក្លាយស្ថាប័ន ជាតិមួយនេះ ឱ្យមានលក្ខណៈទំនើប ដែលអាចឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាល ប្រែប្រួលថ្មី ក៏ដូចជាបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល បានជំរុញនិងលើកទឹកចិត្តសិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសកម្មនៅក្នុងសិក្ខាសាលានេះ តាមរយៈការលើកជាមតិយោបល់ សំណួរមួយចំនួន ដើម្បីផ្តល់ និងស្រូបយកធាតុចូល ព្រមទាំងចែករំលែកជាចំណេះដឹង ចំណេះធ្វើ បទពិសោធអនុវត្ត និងបទប្បញ្ញត្តិ ដើម្បីជាប្រយោជន៍ជាចំណេះដឹងសម្រាប់បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅពង្រឹងវប្បធម៌នៃការបង់ពន្ធ និងអនុលោមភាពសារពើពន្ធ។
សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្ដីពី “នីតិវិធីចុះបញ្ជី និងបច្ចុប្បន្នកម្មស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ដែលមានចំណុចសំខាន់ៗចំនួនបីរួមមាន៖ ១.ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, ២. បែបបទ និងនីតិវិធីសម្រាប់ការបំពេញកាតព្វកិច្ចចុះបញ្ជី និងបច្ចុប្បន្នកម្ម, និង៣. មធ្យោបាយដាក់ពាក្យស្នើសុំ និងការតាំងឬព្យួរ បង្ហាញឯកសារចុះបញ្ជីពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី














-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត