ព័ត៌មាន
អាជ្ញាធរខណ្ឌទួលគោកចាត់វិធានការចំពោះអ្នកបំពានផ្លូវបង្កការកក់ស្ទះ តំបន់ផ្សារនាគមាស
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យលក់ដូរ នៅកំណាត់ផ្លូវលេខ២៣១ ផ្សារនាគមាស មិនអនុញ្ញាតឲ្យយកទ្រូងផ្លូវ ផ្ទេរទំនិញបង្កការកក់ស្ទះទៀតឡើយ។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌទួលគោក លោក ស៉ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈ ជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវកតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ បង្កការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់បាន។
លោក អភិបាលរងបានបញ្ជាក់ថា កំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) អាជ្ញាធរបានណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាមក ហើយ តែក្រុមអាជីវក ទាំងនោះហាក់មិនចូលរួមសហការជាមួយអាជ្ញាធរ តែពេលនេះអាជ្ញាធរបានះយកសម្ភារកល់តាំងលក់ មិនអនុញ្ញាតឲ្យបន្តយកផ្លូវតាំងលក់បែបនេះទៀតទេ។ចំពោះរថយន្តផ្ទេរទំនិញ បើនៅតែបំពាន នោះអាជ្ញាធរនឹងយករថយន្តទៅរក្សារទុកនៅ
សាលាខណ្ឌ។
សូមបញ្ជាក់ផងដែរកាលពីពេលថ្មីៗមកនេះ អាជ្ញាធរខណ្ឌទួលគោកបានចុះអនុវត្តវិធានរដ្ឋបាលចំពោះអាជីវកលក់ដូរ លើកំណាត់ផ្លូវលេខ២៣០ ដោយអនុវត្តបានល្អប្រសើរ អាចធ្វើចរាចរណ៍ងាយស្រួលជាង ដោយអាជ្ញាធរអនុញ្ញាតឲ្យក្រុមអាជីវក លក់ពេលយប់បណ្ដោះអាស្នន នៅចិញ្ជើមផ្លូវតែត្រូវរក្សាសណ្ដាប់ធ្នាប់ ហើយព្រឹកឡើង នៅវេលាម៉ោង៦ព្រឹកត្រូវតែរើចេញឲ្យអស់ បរិស្ថានអនាម័យត្រូវតែស្អាត៕
អត្ថបទ៖ កុម្ភៈ














-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត