ព័ត៌មាន
សមិទ្ធផលការងារការទូតក្រៅប្រទេសរយៈពេល ១៦ ខែមកនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ក្រោយកាន់តំណែងជានាយកដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ រយៈពេលប្រមាណ ១៦ ខែមកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុវត្តបេសកម្មកាទូតសេដ្ឋកិច្ចនៅក្រៅប្រទេសជាច្រើនដើម្បីពង្រឹងទំនាក់ទំនងកាទូតរបស់កម្ពុជាជាមួយបណ្ដាប្រទេសជាមិត្ត និងទាក់ទាញវិនិយោគទេសចរមកកាន់កម្ពុជា។
– នាវាកម្ពុជាបាននិងកំពុងបន្តបោះពួយទៅមុខ លើកនេះតាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ក្រោមសន្ទុះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គោលដៅចុងក្រោយនៃយុទ្ធសាស្ត្របញ្ចកោណនេះតាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង គឺធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
– ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នួលលេចធ្លោរជាងគេរៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ ការទូតសេដ្ឋកិច្ចនេះគោលដៅទាំងស្រុងគឺសំដៅទៅរកការចូលរួមចំណែករក្សាកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាលជាដើម…។ ក្រៅពីនេះក៏បានចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ផងដែរ។
– ពិភពលោកក្រោយសករាជកូវីដ-១៩ គឺកំពុងឋិតនៅពិភពលោកមួយពោរពេញដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនជាក់លាក់, សេដ្ឋកិច្ចសកលដែលនៅតែដើរអូសជើងបន្តជះផលវិបាកអវិជ្ជមានលើសេដ្ឋកិច្ចនៃតំបន់អាស៊ីផង និងលើសេដ្ឋកិច្ចជាតិរបស់កម្ពុជាផង។ ប៉ុន្ដែតាមរយៈយុទ្ធសាស្រ្ដកាទូតច្បាស់លាស់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងរយៈពេលប្រមាណ១៦ខែ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានធ្វើដំណើរទស្សកិច្ចទៅកាន់តំបន់ អាស៊ី, អាមេរិក, អាហ្វ្រិក, អឺរ៉ុប និង អូសេអានី, សរុបមានប្រទេសជិត ២០ ប្រទេស។ បេសកម្មនេះ គឺជាសកម្មភាពក្រៅប្រទេសមមាញឹកនឹងសកម្ម និងជាការចូលរួមក្នុងជំនួបកំពូលតំបន់នឹងកិច្ចប្រជុំអន្តរជាតិក្នុងនោះរួមមាន៖ ជំនួបកំពូលអាស៊ាន និងជំនួបកំពូលពាក់ព័ន្ធនៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី កាលពីខែកញ្ញា២០២៣, មហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិកនៅខែកញ្ញា២០២៣, វេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅប៉េកាំងប្រទេសចិន ខែតុលា២០២៣, ជំនួបកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្យ នៅខែតុលា២០២៣, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែធ្នូ២០២៣, ជំនួបកំពូលពិសេសអាស៊ាន-អូស្ត្រាលី, នៅទីក្រុងម៉ែលប៊នប្រទេសអូស្ត្រាលី កាលពីខែមីនា ២០២៤។
– ក្រៅពីនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅបណ្តាប្រទេសិត្តជិតខមត្តក្នុងតំបន់នងមិត្តក្នុងលោក។ រួមមានទស្សនកិច្ចនៅចិន ក្នុងខែកញ្ញា២០២៣, នៅវៀតណាម ខែធ្នូ ២០២៣, នៅបារាំង ខែមករា២០២៤, នៅថៃ ខែកុម្ភៈ ២០២៤, នៅម៉ាឡេស៊ី ខែកុម្ភៈ២០២៤, នៅឡាវ ខែមី នា២០០៤, នៅកូរ៉េខាងត្បូង ខែឧសភា២០២៤, នៅសិង្ហបុរី មិថុនា២០២៤។
– ជាពិសេសក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តបំពេញទស្សនកិច្ច ៣ លើកនៅបរទេសបន្ថែមទៀត រួមមាន៖ ទី១ ទស្សនកិច្ចនៅវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ ៨ រហូតដល់ ១១ ខែតុលា ឆ្នាំ២០២៤។ គោលដៅនៃទស្សនកិច្ចនេះ គឺចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗទៀតទាំងអស់១៧កិច្ចប្រជុំ។
– ទី២ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃ១៩ ដល់២០ ខែតុលាដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីរបស់ ឯកត្តម Prabowo Subianto ក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៊ី និងទី៣គឺទស្សនកិច្ចនៅ គុនមីង, ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ៥ដល់ថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ គោលដៅធំ គឺចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨។
– ទស្សនកិច្ចនៅបរទេសទាំងអស់នេះ ពិសេសទស្សនកិច្ចចុងក្រោយនៅប្រទេសចិន ជាឱកាសសម្រាប់ឱ្យប្រមុខរាជរដ្ឋាភិបាល និងគណប្រតិភូជាន់ខ្ពស់កម្ពុជាឆ្លៀតបន្តពង្រឹង និងពង្រីកការទូតសេដ្ឋកិច្ច។ ការទូតសេដ្ឋកិច្ចនេះរបស់កម្ពុជាបន្តស្តែងឡើង៖ ទី១ តាមរយៈជំនួបទ្វេភាគីរដ្ឋាភិបាល និងរដ្ឋាភិបាល នាឱកាសទស្សនកិច្ចរបស់សម្តេចបវរធិបតីនៅបរទេសម្តងៗ។ ប្រមុខរាជរដ្ឋាភិបាលតែងតែឆ្លៀតផ្សព្វផ្សាយផលិតផលកម្ពុជា វិស័យទេសចរណ៍កម្ពុជា និងតែងតែជំរុញរដ្ឋាភិបាលបរទេសនីមួយៗឱ្យលើកទឹកចិត្តវិស័យឯកជនមកដាក់ទុនរកស៊ីនៅកម្ពុជា។
– តាមរយៈជំនួបរវាងរដ្ឋាភិបាល និងវិស័យឯកជនបរទេស, នៅបរទេសឬនៅកម្ពុជា។ គឺសុទ្ធសឹងជាការ ចូលរួមផ្ទាល់របស់ សម្តេចបវរធិបតី ក្នុងវេទិកាធុរកិច្ចតូចឬធំ, សុទ្ធសឹងជាជំនួបសំណេះសំណាលគ្នាផ្ទាល់ រវាង សម្តេចបវរធិបតី និងបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ។ ប្រមុខរាជរដ្ឋាភិបាល និងគណ ប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រឹងប្រែងបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនបរទេសឱ្យមកបង្កើនទុនឬមកដាក់ទុនរកស៊ីនៅកម្ពុជា គឺសុទ្ធសឹងជាឱកាសដើម្បី ផ្សព្វផ្សាយផលិតផលខ្មែរ និងទេសចរណ៍សម្បរបស់កម្ពុជា។ល។ ជារួមមុខព្រញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជាមានបីឬបួនសំខាន់ៗ៖ ក្នុងនោះរួមមាន ជំរុញពាណិជ្ជ កម្មអន្តរជាតិ, បានន័យថា បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងពិភពលោក; ទាក់ទាញការវិនិ យោគផ្ទាល់ពីបរទេស, និងលើកកម្ពស់វិស័យទេសចរណ៍…។
– ចំណែកឯលទ្ធផលជាក់ស្តែងវិញ, បានផ្តើមលេចចេញបណ្តើរៗហើយ៖ ក្នុងនោះមាន រយៈពេល១០ខែចុងក្រោយនេះ, ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានចំនួនប្រមាណ ៤៥,៥៨ ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង ១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ កំណើននៃទំហំពាណិជ្ជកម្មនេះបានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ឥណ្ឌូណេស៊ី និងឡាវ។ (ផ្ទុយទៅវិញ ការនាំចេញធ្លាក់ចុះ ទៅកាន់មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌា។ ជាសរុបការនាំចេញទាំងអស់កើនបាន ១៣,៤២%, គិតជាទឹកប្រាក់ គឺប្រមាណជាង២ម៉ឺន១ពាន់៩រយ ៣៣លានដុល្លារ។ចំណែកការនាំចូលកើនឡើង ១៦,៥៦%, គិតជាទឹកប្រាក់ប្រមាណជាង២ម៉ឺន៣ពាន់៦រយ ៥៣លានដុល្លារ)។
ចំពោះការទាក់ទាញវិនិយោគវិញ, រយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ, ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ, ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលានដុល្លា, បង្កើតការងារបាន២៧ម៉ឺនកន្លែង។ ជារួមទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
បើរាប់ត្រឹមត្រីមាសទី៣ឆ្នាំ២០២៤, ទេសចរអន្តរជាតិដែលចូលមកលេងកម្ពុជា មានចំនួន ៤លាន៨ សែននាក់, កើនឡើង២២,២% ធៀបទៅរយៈពេលដូចគ្នានក្នុងឆ្នាំ២០២៣។ ជើងហោះហើរអន្តរជាតិចូល មកកម្ពុជា សរុប ១ម៉ឺន៨ពាន់៤រយ១៧ជើង ពិសេសតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ដោយឡែកសម្រាប់រយៈពេល ១០ ខែឆ្នាំ២០២៤ បណ្ណលក់ឱ្យទេសចរបរទេសដែលចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានចំនួនសរុប ៧សែន៧ម៉ឺន៤ពាន់២រយ៣ សន្លឹក ជាមួយនឹងប្រាក់ចំណូលសរុប ជិត៣៦លានដុល្លារកើនឡើង ២៩,០៧% ធៀបទៅនឹង១០ខែដំបូង ក្នុងឆ្នាំ២០២៣។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ គឺអាស្រ័យជាពិសេសលើការផ្សព្វផ្សាយទេសចរណ៍
សម្បូរបែបរបស់កម្ពុជា, ើការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល រួម ជាមួយគោលនយោបាយគាំទ្រជាច្រើន ស្របពេលដែលក្រសួងទេសចរណ៍កំពុងបន្តអនុវត្តយុទ្ធនាការមួយ ចំនួន ដូចជា ទស្សនាសៀមរាប ២០២៤. ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និង ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៤ ។ល។និង។ល។
សូមជម្រាបថា កំណើនសេដ្ឋកិច្ចខ្ពស់ដែលកម្ពុជាបានស្គាល់មុនសម័យកូវីដ១៩ កំពុងវិលមកវិញបណ្តើរៗហើយ។ បើតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ, ដូចជា World Bank និង IMF, សេដ្ឋកិច្ចកម្ពុជានឹងអាចកើនដល់ ៦,១% នៅឆ្នាំ២០២៤, ពោលគឺជាតួលេខខ្ពស់ជាងគេបង្អស់មួយ នៅតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក្តីលទ្ធផលដែលស្តែងឡើងបណ្តើរៗទាំងអស់នេះទាំងនៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នាំមកនូវសុទិដ្ឋិនិយមនិងនូវជំនឿជឿជាក់ថា បន្តអនុវត្តការទូតសេដ្ឋកិច្ចឱ្យកាន់តែសកម្ម និងបែបឆ្លាតវៃ គឺដើរលើផ្លូវត្រូវសំដៅទៅស្វែងរកប្រយោជន៍សេដ្ឋកិច្ចធំធេងឡើងជាលំដាប់ មកជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា

-
ព័ត៌មាន1 week ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន1 week ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន3 days ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា
-
ព័ត៌មាន2 days ago
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ