ព័ត៌មាន
កម្ពុជាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍មានទំហំប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច
រាជរដ្ឋាភិបាលបានកំណត់នៃការខ្ចីប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៥ ក្នុងទំហំទឹកប្រាក់ ២ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក និងការបោះផ្សាយមូលបត្ររបស់រដ្ឋចំនួន ៥០០ ប៊ីលានរៀលបន្ថែម សម្រាប់គម្រោងវិនិយោគ សាធារណៈ ដើម្បីបំពេញតម្រូវការជំរុញកំណើនសេដ្ឋកិច្ច។
តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលបានឡាយព្រះហស្តលេខាដោយសម្រេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីគេក្នុងកម្រិត ២ ពាន់លាន SDR (ពីរប៊ីលានអេសដេអ៊ែរ)សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០០ លាន អេសដេអ៊ែរ បើធៀប និងឆ្នាំ២០២៤។
ជុំវិញកម្ចីខាងលើនេះផ្អែកលើទិដ្ឋភាពរួមមាន៖ (១)-ទំហំនៃតម្រូវការវិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុង ការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសដើម្បីជំនួសថវិកាគម្រោង វិនិយោគសាធារណៈ ដោយប្រភពចំណូលក្នុងប្រទេស ដែលត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្ត ក្នុងបរិការណ៍ ដែលប្រភពចំណូលក្នុងប្រទេស ជាពិសេសចំណូលសារពើពន្ធមាននិន្នាកាថមថយ។ (២)-កម្មវិធី ឬគម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ច ព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៥ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការ បង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង រយៈពេលមធ្យម និងវែង។ (៣)-ឥណទានមានកម្រិតសម្បទានខ្ពស់ ។ (៤)-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរ យៈពេលមធ្យមនៅតែមាន (ចីរភាព) និង”ហានិភ័យកម្រិតទាបៗ។ (៥)-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្ត គម្រោង។
ក្រៅពីកម្ចីខាងលើ, នៅក្នុងឆ្នាំ ២០២៥ នេះដែរ រាជរដ្ឋាភិបាលគ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣ លានដុល្លារអាម៉េរិក, សរុបជារួមទំហំទឹកប្រាក់ទាំងអស់ខាងលើនេះ គឺសម្រាប់ហិរញ្ញប្បទានលើ ចំណាយវិនិយោគសាធារណៈដូចជា៖ វិស័យថាមពល, ទឹកស្អាត, ធារាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ, អប់រំ, សុខាភិបាល, កសិកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។
គួរបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវណ្ឌកដល់ កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យ កម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN