ព័ត៌មាន
គណបក្សប្រជាជនក្រុងសំពៅពូនជួបជុំអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា
កណ្ដាល ៖ កាលពីថ្ងៃទី១១មករាឆ្នាំ២០២៥ម្សិលមិញ គណបក្សប្រជាជនកម្ពុជា ក្រុងសំពៅពូន ខេត្ត កណ្តាល បានជួបជុំសមាជិកសមាជិការបស់ខ្លួន រៀបចំពិធីអបអរសាទរខួប៤៦ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារចុះជួយក្រុងសំពៅពូន។
ក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិក គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងសំពៅពូន បានលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២យ៉ាងពិតប្រាកដ ដោយមិនអាចប្រកែងបានឡើយ ហើយថ្ងៃ រំដោះ៧មករានេះ បានកើតឡើង ដោយការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ និងការពលីគ្រប់បែប យ៉ាងរបស់គណបក្សប្រជាជនកម្ពុជា ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែម្តង។ ឯកឧត្តមបណ្ឌិត បានបន្តថា ទិវាជ័យជម្នះ៧មករា ដែលប្រារព្ធធ្វើឡើងនេះ គឺដើម្បីរំលឹកពីគុណតម្លៃ ថ្ងៃ៧មករា ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងមិនអាចបំភ្លេចបានឡើយ មាន៧មករា ទើបកម្ពុជា មានអ្វី គ្រប់បែបយ៉ាងល់សព្វថ្ងៃនេះ ពិសេសគឺសុខសន្តិភាពតែម្តង ជ័យោថ្ងៃ៧មករា។
គួររំលឹកផងដែរថា កាលពី៤៦ឆ្នំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃមួយនេះ បំបិទមិនឱ្យមានឡើយ ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជានាបច្ចុប្បន្ន៕
ផលិត គង់ រ៉េន











-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន