ព័ត៌មាន
ថ្នាក់ដឹកនាំនៃសមាគមថ្នាលយុវជនកម្ពុជាជម្រញឱ្យយុវជនគាំទ្របក្សប្រជាជនកម្ពុជា
ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១២ ខែមករា ២០២៥ សមាគមថ្នាលយុវជនកម្ពុជា បានធ្វើសន្និបាតបូកសរុបការងារ ប្រចាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នាវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្រោមអធិតីភាព ឯកឧត្តម ផេង គីមស្រ៊ុន ប្រធានកិត្តិយស នៃសមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមប្រឹក្សា ភិបាល ទីប្រឹក្សា និង សមាជិកសមាជិកា សមាគមគ្រប់ជាន់ថ្នាក់មកពីតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ២៨០ អង្គ/នាក់។
ថ្លែងនៅឱកាសនោះឯកឧត្តម ផេង គីមស្រ៊ុន បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤កន្លងមកនេះ សមាជិកសមាជិកាទាំងអស់ បានខិតខំប្រឹងប្រែង និងយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមជាច្រើន។ ដូច្នេះដើម្បីកាន់តែប្រសើរជាងនេះ ឯកឧត្តមប្រធាន សូមឱ្យសមាជិកសមា ជិកា សកម្មទាំងអស់ត្រូិតខំប្រឹងប្រែងការងារបន្តទៀតសម្រាប់ឆ្នាំ២០២៥ និងកសាងកម្លាំងឱ្យកាន់តែធំ ដើម្បីចូលរួមធ្វើសកម្មភាពបម្រើសង្គម ក្នុងនោះត្រូវប្រឹងប្រែងកៀរគរកម្លាំងយុវជនឱ្យបានកាន់តែច្រើន ដើម្បីជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម។
ក្នុងនាមជាប្រធានកិត្តិយសរបស់សមាគមឯកឧត្តម ផេង គីមស្រ៊ុន បានបង្ហាញការរីករាយនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា បើទោះបីសមាគមទើបតែធ្វើសមាជបាន៣ដង ប៉ុណ្ណោះ តែបានធ្វើសកម្មភាព យ៉ាងសកម្មជាច្រើននៅក្នុងសង្គម ហើយបង្កើតបានរចនាសម្ព័ន្ធនៅគ្រប់រាជធានី-ខេត្ត និងក្រុង-ស្រុកជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាពិសេសបានកៀរគរកម្លាំងយុវជនបានកាន់តែច្រើន ដើម្បីចូលរួមធ្វើសកម្មភាពជាមួយសមាគម។
នៅក្នុងកិច្ចប្រជុំនេះដែរប្រធានសមាគមលោក ម៉ៅ ផល្លា ក៏បានឡើងបង្ហាញនូវសមិទ្ធផលការងារ និងសកម្មភាពមួយចំនួន ដែលសមាគមបានធ្វើ ដែលជាការងាររួមចំណែកក្នុងការកសាងសង្គមជាតិ និងលើកបង្ហាញនូវផែនការមួយចំនួនទៀត សម្រាប់ឆ្នាំ២០២៥ និងពង្រឹងសកម្មភាពរបស់សមាគមឱ្យកាន់តែសកម្មថែមទៀតនៅក្នុងសង្គម ជាពិសេសនៅក្នុងដំណាក់ កាលបញ្ចកោណ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងនាមជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ផេង គីមស្រ៊ុន បានថ្លែងអំណរគុណដល់ សមាគមថ្នាលយុវជនកម្ពុជា ដែលបានដាក់ចេញនូវផែនការសកម្មភាព និងជំហរយ៉ាងច្បាស់លាស់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមក៏បានណែនាំឱ្យសមាគមប្រឹងប្រែងធ្វើសកម្មភាពបន្ថែម និងពន្យល់ដល់យុវជន អំពីគោលនយោបាយដឹកនាំ និងសមិទ្ធផលទាំងឡាយរបស់ជាតិ ដែលកើតចេញពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ 12/1/25
អត្ថបទៈ សំ ងីម 











-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ