ព័ត៌មាន
សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានធ្វើកិច្ចសហការ ជាមួយមន្ត្រីក្រុមការងារ TVET ផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ ចំនួន ៤៨៨នាក់ នៅសង្កាត់សំរោងខណ្ឌព្រែកភ្នៅ
(ភ្នំពេញ) សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយបណ្ឌិត ហាន បូរិន បានធ្វើការសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងទីភ្នាក់ងារជាតិ និងមុខរបការងាររាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែក ព្នៅ តំណាងលោកអភិបាលខណ្ឌ បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនដល់ប្រជពលរដ្ឋក្រីក្រកម្រិត១ ចំនួន៤៨៨គ្រួសារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានោះដែរក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្តីអំពី អត្ថរយោជន៍របស់TVET និង ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីមន្ត្រីតំណាងមកពីគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ក្នុងរាជធានីភ្នំពេញ ដែលទី១-គឺ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ,ទី២-វិទ្យាស្ថានពហុបច្ចេក ទេសព្រះកុសុមៈ , ទី៣-វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍,ទី៤- វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស,ទី៥-វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ,ទី៦-វិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម ,និងទី៧-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ។
នៅក្នុងឪកាសនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់ឆ្នាំ ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ។ ក្នុងន័យនេះលោកបណ្ឌិតសូមអំពាវនាវឲ្យឪពុកម្តាយនិងអាណាព្យាបាលរបស់យុវជនទាំងអស់ដែលកំពុងតែរស់នៅក្នុងជីវភាពក្រីក្រ ក៌ដូចជាយុវជនដែលបោះបង់ចោលការ សិក្សាកន្លងមក សូមទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ខាងលើនេះឲ្យបានគ្រប់ៗគ្នា ។
ពីព្រោះការមានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ បង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ ។
លោកបណ្ឌិត ហាន បូរិន បានបញ្ជាក់បន្តថា កម្មវិធីអាហារូប ករណ៍របស់រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជា ជីវៈដល់យុវជន១.៥លាននាក់ បានចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៤ កន្លងមក លើ៤៥មុខជំនាញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ គ្រប់យុវជន អាចចុះឈ្មោះរៀនដោយមិនបង់ប្រាក់ រីឯយុវជនដែលមានបណ្ណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ គឺងទួលបនប្រាក់ ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងម្នាក់ៗជារៀងរាល់ខែផងដែរ ។
សូមជម្រាបជូនថា បើយោងតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់កាលនៅថ្ងៃទី១០ ខែមករា កន្លងមកថ្មីៗនេះថា ក្នុងដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ នៅក្នុងឆ្នាំ ២០២៤កន្លងទៅ គឺបានទទួលសិស្ស ចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួន ២ម៉ឺន៨ ពាន់នាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួន១ម៉ឺន៧ពាន់នាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់ ។ សិស្សខ្លះ ដែលមិនមានការងារធ្វើ គឺពួកគេបានសហការគ្នាបើកអាជីវកម្មដោយ ខ្លួនឯង ៕


















-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ