ព័ត៌មាន
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីធ្លាសាធារណៈឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកមោងឫស្សី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួម ១ ២០០នាក់។

ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៧ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ផងដែរ។ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺជាលើកទី៥ហើយសម្រាប់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ខណៈដែលវាជាពិព័រណ៍លើកទី ៥៧៤ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនៅទូទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពវិជ្ជមានសម្រាប់ការសម្រេចចិត្តធ្វើការងារក្នុងស្រុកដែលបងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃតាមរយៈប័ណ្ណសមាជិក ប.ស.ស. ប្រាក់សោធនសម្រាប់អ្នកធ្វើការដល់អាយុ ៦០ឆ្នាំ និងការរស់នៅជួបជុំក្រុមគ្រួសារដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល អាចចូលរួមពិធីបុណ្យទាន និងវប្បធម៌ប្រពៃណីបានគ្រប់ពេលវេលា រួមទាំងភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេស នៅកន្លែងធ្វើការដែលប្រើប្រាស់ភាសាខ្មែរដូចគ្នា។

ជាចុងក្រោយ ឯកឧត្ដម បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរ ដែលបានមកដល់ប្រទេសកម្ពុជាហើយ គួរពិចារណាធ្វើការនៅក្នុងស្រុកវិញ ដើម្បីទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍ផ្សេងៗ និងពុំគួររង់ចាំរហូតដល់ស្ថានភាពព្រំដែនល្អប្រសើរឡើងនោះឡើយ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យបងប្អូនអតីតពលករ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ទាក់ទងនឹងការចុះឈ្មោះស្វែងរកការងារធ្វើ ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ហើយអាចទាក់ទងពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍-អាទិត្យ ផងដែរ៕
















-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត