ព័ត៌មាន
ក្រុមមន្ត្រីក្រុង Los Angeles ព្រមានពីការឡើងថ្លៃទំនិញ និងលួចទ្រព្យសម្បត្តិ ខណៈអ្នកភៀសខ្លួនពីចំហេះព្រៃកំពុងស្វែងរកទីជម្រក
ក្រុមអាជ្ញាធរក្រុង Los Angeles កំពុងព្រមានប្រឆាំងនឹងការបោកប្រាស់ក្នុងទម្រង់ផ្សេងៗ និងការឡើងថ្លៃទំនិញ ខណៈគ្រួសារដែលជម្លៀសចេញពីទីលំនៅរាប់ពាន់នាក់ស្វែងរកកន្លែងស្នាក់នៅថ្មី ព្រោះតែចំហេះព្រៃដែលបានបំផ្លិចបំផ្លាញតំបន់នានាទាំងមូល និងបង្ខំឱ្យមានការជម្លៀសមនុស្សនៅទីតាំងផ្សេងទៀត។
មនុស្ស១៦នាក់ បានស្លាប់ និង១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យព្រមានជាថ្មីទៀតពីអាកាសធាតុដ៏គ្រោះថ្នាក់ចំពោះការវិលត្រឡប់នៃកម្លាំងខ្យល់ដ៏ខ្លាំងក្លានៅសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។

នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Robert Luna ស្នងការក្រុង Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក បានព្រមានប្រឆាំងចំពោះជនណាមានបំណងឆក់ឱកាសកេងចំណេញពីនរណាម្នាក់ដែលរងគ្រោះរួចហើយ មិនថាជាការលួចប្លន់ ឬឧក្រិដ្ឋកម្មផ្សេងទៀតទេ ។មិនថាតើវាជាការបោកប្រាស់ឬ ការបោកបញ្ឆោតទម្រង់ណាមួយក៏ដោយ ឲ្យតែជាកេងចំណេញប្រាក់ពីប្រជាជនក្រីក្រដែលបានជួបគ្រោះមហន្តរាយនេះ។

លោក Luna បាននិយាយថាលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទជាមួយមេធាវីស្រុក Los Angeles និងអាចជាមួយក្រុមរដ្ឋអាជ្ញាសហព័ន្ធដែលលោកបាននិយាយថាមានឆន្ទៈមោះមុតក្នុងការកាត់ទោសនរណាម្នាក់ដែលគិតថាពួកគេនឹងទាញយកផលប្រយោជន៍ពីមនុស្សដែលបានឆ្លងកាត់សោកនាដកម្មនេះ។

កាលពីថ្ងៃសៅរ៍ មន្ទីរយុត្តិធម៌រដ្ឋ California លោក Rob Bonta បានព្រមានថា ប្រសិនបើមនុស្សចូលរួមក្នុងការដំឡើងថ្លៃទំនិញ លួចទ្រព្យសម្បត្តិ និងបោកប្រាស់ ស្របពេលមានការឆ្លើយតបនឹងភ្លើងឆេះព្រៃដែលកំពុងបន្ត នោះពួកគេនឹងបំពានច្បាប់ ហើយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន