ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ក្នុងភ្លើងឆេះព្រៃនៅ Los Angeles កើនដល់ជាង២០នាក់ ក្នុងពេលខ្យល់បក់ខ្លាំងដ៏គ្រោះថ្នាក់បង្កើនការគំរាមកំហែង
ក្រុមមន្ត្រីបាននិយាយថា ចំហេះព្រៃនៅទូទាំងតំបន់ Los Angeles សហរដ្ឋអាមេរិកបានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់២៤ នាក់ និងបានបំផ្លិចបំផ្លាញសំណង់ជាង ១២.០០០កន្លែង ដោយបានឆាបឆេះទំហំជាង ៦០ ម៉ាយក្រឡា និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីទីលំនៅ។

យន្តហោះទម្លាក់ទឹក ព្យាយាមទប់ស្កាត់កុំឲ្យអណ្ដាតភ្លើង ប៉ាលីសេដ ឆេះរាលដាលនៅតាមតំបន់ជើងភ្នំហើយទូរទស្សន៍ KTLAបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមជួយសង្រ្គោះផ្ទះមួយចំនួនទោះបីផ្ទះផ្សេងៗទៀត ត្រូវបានក្លាយជាចំណីភ្លើងរួចហើយក៏ដោយ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង១៥០.០០០នាក់នៅក្នុងស្រុក Los Angeles ស្ថិតនៅក្រោមការបញ្ជាជម្លៀសដោយមានមនុស្សជាង៧០០នាក់បានស្នាក់នៅបណ្ដោះអាសន្នក្នុងជម្រកនួន្លែង។

បម្រាមគោចរចូលជាធរមានសម្រាប់តំបន់ភ្លើងឆេះព្រៃប៉ាលីសេដ (Palisades) និងអឺតុន(Eaton) ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹក។
ក្រុមមន្ត្រីបាននិយាយថា ក្រុមពន្លត់អគ្គិភ័យមកពីរដ្ឋ California និងរដ្ឋចំនួន៨ ផ្សេងទៀត ប្រទេស កាណាដា និងម៉ិកស៊ិក គឺជាផ្នែកនៃការឆ្លើយតបដែលកំពុងបន្ត ដែលរួមមានរថយន្តពន្លត់អគ្គិភ័យជាង ១.៣០០គ្រឿង យន្តហោះ៨៤គ្រឿង និងកម្លាំងអ្នកពន្លត់អគ្គិភ័យជាង១៤.០០០នាក់៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន