ព័ត៌មាន
ចំហេះព្រៃនៅ Los Angeles របស់អាមេរិក បង្កក្ដីបារម្ភលើការធានារ៉ាប់រងក្នុងចំណោមជនរងគ្រោះ
អ្នកស្រុកនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានមើលឃើញលំនៅឋានរបស់ពួកគេឆេះក្លាយទៅជាផេះផង់ ដោយសារតែរលកដ៏កាចសាហាវនៃចំហេះព្រៃ ហើយមនុស្សជាច្រើនមានការភ័យខ្លាចថា គោលនយោបាយធានារ៉ាប់រងរបស់ពួកគេអាចនឹងមិនគ្របដណ្តប់ថ្លៃសាងសង់ឡើងវិញទេ និងថ្លៃបង់លើកក្រោយអាចនឹងឡើងខ្ពស់កប់ពពក។

ចំហេះព្រៃនេះស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មានដែលវាយប្រហារលើរដ្ឋកាលីហ្វ័រនីញ៉ា បានសម្លាប់មនុស្សជាង ២០នាក់ និងបានបំផ្លាញ ឬបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធរាប់ម៉ឺនកន្លែង។

ក្រុមហ៊ុនធានារ៉ាប់រងបានសន្យាជួយម្ចាស់ផ្ទះ ខណៈស្នងការធានារ៉ាប់រងរដ្ឋកាលីហ្វ័រនីញ៉ា លោក Ricardo Lara បានអំពាវនាវឱ្យផ្អាករាល់ការមិនបន្តោលនយោបាយ និងលុបចោលពីក្រុហ៊ុនធានារ៉ាប់រងសម្រាប់រយៈពេលមួយឆ្នាំ។

ភាគហ៊ុនធានារ៉ាប់រងរបស់អាមេរិក បានធ្លាក់ចុះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈអ្នកវិភាគបានប៉ាន់ប្រមាណថា តម្លៃធានារ៉ាប់រងពីចំហេះព្រៃអាចឡើងដល់ ២០ពាន់លានដុល្លារ។ អ្នកព្យាករណ៍ឯកជន អាឃ្យូវ៉េដឺ (AccuWeather) បានប៉ាន់ប្រមាណការខូចខាត និងការបាត់បង់សេដ្ឋកិច្ចពីចំហេះព្រៃ ក្នុងចន្លោះពី ១៣៥ពាន់លានដុល្លារ ទៅ ១៥០ពាន់លានដុល្លារ ដែលបង្ហាញពីកំណើនការចំណាយដ៏លើសលប់លើការធានារ៉ាប់រងរបស់ម្ចាស់បន្ទាប់ពីហេតុការណ៍នេះបញ្ចប់៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន