ព័ត៌មាន
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អំពាវនាវពលរដ្ឋឱ្យបន្តចូលរួមការពារសន្តិភាព ដើម្បីទទួលបានសមិទ្ធផលអភិវឌ្ឍន៍ជឿនលឿន
កំពង់ស្ពឺ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមការពារសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលអភិវឌ្ឍ និងរីកចម្រើនជឿនលឿន។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជើញក្នុងពិធីបុណ្យផ្កាសាមគ្គីក្នុងវត្តត្រពាំងវែង ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីអាជ្ញាធរ គណបក្សស្រុក ព្រមទាំងប្រជាពុទ្ធបរិស័ទជាច្រើននាក់។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកចំពោះប្រជាពលរដ្ឋ មិនថាទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្នុងនាមនាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់នាំយកថវិកាជួយដល់វិស័យព្រះពុទ្ធសាសនា ដូចជាការកសាងសមិទ្ធផលនានាក្នុងវត្តរាម ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានរម្លឹកជូនប្រជាពលរដ្ឋថា តាមរយៈនៃការឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋទាំងអស់នឹងមិនអាចរស់រានមកដល់ពេលបច្ចុប្បន្នឡើយ ប្រសិនមិនមានការរំដោះពីថ្ងៃ ៧ មករា ១៩៧៩ ជាពិសេសការពលី យកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បន្តថា ប្រជាពលរដ្ឋទាំងអស់មិនអាចបំភ្លេចបានឡើយចំពោះភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ ដែលបានសង្គ្រោះជាតិមាតុភូមិរហូតទទួលបានការវិវឌ្ឍន៍រីកចម្រើន ព្រមទាំងមានការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ថ្លែងថា ទោះបីក្នុងតម្លៃណាក៏ដោយប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនត្រូវការពារដាក់ខាតនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើន។
បន្ថែមលើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿតាមការញុះញង់របស់ក្រុមជនអគតិនៅក្រៅប្រទេសដែលតែងតែមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព និងសមិទ្ធផលនានា ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋម្តងហើយម្តងទៀតតាមគ្រប់រូបភាព។









-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន