ព័ត៌មាន
សមាជិកសមាជិក និងប្រជាពលរដ្ឋខ្មែររស់នៅ រដ្ឋផេនស៊ីលវេនញ៉ា និងរដ្ឋញ៉ូជឺស៊ី ប្រារព្ធទិវា ៧មករា
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរសរុបចំនួន ៣២០នាក់ មកពីរដ្ឋផេនស៊ីលវេនញ៉ា និង រដ្ឋញ៉ូជឺស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមរិក បានជួបជុំគ្នាអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តម កែវ ឈា អគ្គរាជទូត និងជាប្រធានបក្សនៅសហរដ្ឋអាមេរិក លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុង ទីក្រុងហ្វីឡា រដ្ឋផេនស៊ីលវេនញ៉ា។

ក្នុងឱកាសនេះលោក នង គន្ធាវី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្ប្រជា ជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលខ្មែរ និងសមាជិក សមាជិកាបក្សទាំងអស់នៅ សហរដ្ឋអាមេរិក។ លោក គន្ធាវី ក៏សូមអរគុណថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងពីររដ្ឋនេះ ដែលស្រឡាញ់គាំទ្រ និងចំណាយពេលវេលា អញ្ជើញចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់ ទោះបងប្អូនស្ថិតនៅទីណាក៏ដោយ។

ឯកឧត្តម កែវ ឈា អគ្គរាជទូត និងជាប្រធានបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា ជាមួយបងប្អូនសហគមន៍ខ្មែរនៅ ទីក្រុងហ្វីឡា រដ្ឋផេនស៊ីលវេនញ៉ា នាពេលនេះ គឺជាការដឹងគុណនឹករលឹកដល់គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានសង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ ឯកឧត្តម បន្តថាបើគ្មានថ្ងៃរំដោះ៧មករា យើងទាំង អស់គ្នា ក៏គ្មានថ្ងៃនេះដែរ ដូច្នេះសូមអរគុណថ្ងៃ៧មករា។
ប្រជាពលរដ្ឋខ្មែរ និង សមាជិកសមាជិកា មកពី រដ្ឋផេនស៊ីលវេនញ៉ា និង រដ្ឋញ៉ូជឺស៊ី ក៏បានលើកឡើងថា ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា និងការដាក់ចេញនយោបាយ ឈ្នះឈ្នះ ដាក់ចេញដោយអគ្គមគ្គុទេសក៏ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាព យ៉ាុខរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លើសពីនេះទៀត ប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទៈ សំ ងីម






-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន