ព័ត៌មាន
សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករជាង៧ម៉ឺននាក់ ប្រកាសគាំទ្រច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ
សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកដែលដំណាងឱ្យកម្មករជាង៧ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយចាត់ទុកថា ក្រុមជ្រុលនិយមតែងតែបង្កើតចលនាវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ញត្តិរបស់សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកនៅថ្ងៃទី ១១ ខែមករានេះបានឱ្យដឹងថា « ពួកយើងទាំងអស់គ្នាត្រូវការ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្រ្គាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេដែលកម្ពុជា មានសុខសន្តិភាពយ៉ាងពិតប្រាកដ»។
ញត្តិបន្តថា៖ «ពួកយើងស្អប់ណាស់សង្គ្រាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន ហើយមិន ត្រូវការក្រុមប្រឆាំងដែលញុះញ៉ង់ឱ្យបង្កើតសង្គ្រាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្ស យូរអង្វែងជាៀងរហតានសន្តិភាព គឺមានអ្វីទាំងអស់»។
បន្ថែមពីនេះសហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកសមាជិកា បានចូលរួមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។
ដោយពួកទាំងនេះតែងតែបង្កអស្ថេរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការ ច្របូកច្របល់នៅក្នុងប្រទេស។ ក្រុមនេះបានបង្កើតនូវសកម្មភាពញុះញង់ បង្កាច់បង្អួចនូវព័ត៌មានមិនពិត គ្មាន ភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខនៅក្នុងសារនយោបាយរបស់ពួកគេដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗ។
សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកសមាជិកាមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព ៕

-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន