ព័ត៌មាន
សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ
សហព័ន្ធសហជីពកម្ពុជាអាស៊ី (CAF) និងសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យ មានច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារក្រុមជ្រុលនិយមទាំងអស់នោះ តែងតែបង្កើត សកម្មភាពដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យពលរដ្ឋជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
ញត្តិរបស់សហព័ន្ធសហជីព CAF នៅថ្ងៃទី ១១ ខែមករានេះបានឱ្យដឹងថា៖« ពួកយើងទាំងអស់គ្នាត្រូវការសុខ សន្តិភាព ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេ ដែលកម្ពុជាមាន សុខសន្តិភាពយ៉ាងពិតប្រាកដ»។
ញត្តិបន្តថា «ពួកយើងស្អប់ណាស់សង្រ្គាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន មិនត្រូវការ ក្រុមប្រឆាំង ដែលញុះញង់ឱ្យបង្កើតសង្រ្គាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្សយូអង្វែងជារាងរហូត មានសន្តិភាព គឺមានអ្វីៗទាំងអស់»។
សមាជិក សមាជិការនៃសហព័ន្ធសហជីព CAF បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
សម្តេចតេជោ បានអំពាវនាវឱ្យ មានការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវកម្ម ដោយពួក ទាំងនេះតែងតែបង្កអស្ថេរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការច្របូក ច្របល់នៅក្នុងប្រទេស។
ក្រុមជ្រុលនិយម តែងតែបានបង្កើតនៅសកម្មភាពមានការញុះញ៉ង់ បង្កាច់បង្អួចនូវព័ត៌មានមិនពិត គ្មានភាព ស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខ ដោយបានចូលរួមអនុវត្តនូវសារនយោបាយមួយចំនួនរបស់ពួកខ្លួននូវអ្វី ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗដោយសារតែពួកគេផងដែរ។
សហព័ន្ធសហជីព CAF បានអំពាវនាវរាជរដ្ឋាភិបាលរៀបចំ ដំណើរការនៃការបង្កើតច្បាប់នេះឡើងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងសូមឱ្យរាជរដ្ឋាភិបាលពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់នេះឡើងឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព។
ចំណែកសហភាពសហជីព CCTUH បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។
ដោយពួកទាំងនេះតែងតែបង្កអស្ថេរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការ ច្របូកច្របល់នៅក្នុងប្រទេស។ ក្រុមនេះបានបង្កើតនូវសកម្មភាពញុះញង់ បង្កាច់បង្អួចនូវព័ត៌មានមិនពិត គ្មាន ភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខនៅក្នុងសារនយោបាយរបស់ពួកគេដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗ។
សមាជិកសមាជិកានៃសហភាពសហជីព CCTUH បានថ្លែងថា៖”យើងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព”៕


-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន