ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីការិយាល័យច្រកយកចិត្តទុកដាក់ផ្ដល់ឯកសារជូនពលរដ្ឋ និងឲ្យបានលឿនរហ័ស
ដោយមានការយកចិត្តទុកដាក់ពី រដ្ឋបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជម្រុញដល់មន្រ្តី ឲ្យផ្តល់សេវាបញ្ជាក់ឯកសារនីត្យានុកូលកម្មដល់សិស្សានុសិស្ស ដែលមកសុំសេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ៧មករា។
ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះហត្ថលេខាដោយផ្ទាល់លើឯកសារនីត្យានុកូលកម្ម ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទោះក្នុងកាល:ទេស:មមារញឹកយ៉ាងណាក្តី ក៏លោកអភិបាល នៅតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានមកស្នើសុំសេវា នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ៧មករា អោយបានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព និងឲ្យអង្គុយរងចាំឲ្យយកឯកសារ ទៅវិញភ្លាមៗតែម្ដង។
ជាមួយការទទួលយកសេវាបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ននេះ សិស្សានុសិស្ស បានសម្តែងនូវក្ដីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈថ្នាក់ដឹកនាំ មន្ត្រី ដែលផ្តល់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ៧មករាបម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុក្ខដាក់ លឿនាលវេលា ្រកបដោយសុជីវធម រួសរាយរាក់ទាក់។ សិស្សានុសិស្សបន្តថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខណ្ឌ៧មករា ដែលយកចិត្តទុកដាក់ពីការផ្ដល់ឯកសារជូនដល់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋ ដទៃផ្សេងទៀត បានលឿន និងឲ្យរងចាំយកឯកសារ វិញភ្លាមៗតែម្ដង។
ជាចុងក្រោយអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនៃការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌ៧មករា សំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សសូមមកទទួលសេវាដោយផ្ទាល់នៅការិយាល័យច្រកកុំប្រើសេវាពឹងពាក់ទៅលើអ្នកដទៃនាំឲ្យខាតបង់ពេលវេលានិងប្រាក់កាស៕ អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន