ព័ត៌មាន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និងអនុវត្តតឹងរឹងបំផុតលើបញ្ហាក្មេងទំនើង
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៥។
ឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយរង និងកងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើ បុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកឧត្តមសេនីយ៍ត្រី បានណែនាំឱ្យការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹងបំផុត។
លោកឧត្តមសេនីយ៍ត្រី ក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរសក្ដិ តួនាទីភារកិច្ចជាដើម មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕









-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន