ព័ត៌មាន
អ្នកជំនាញរត់ចម្ងាយឆ្ងាយ៖ ការរត់ដើម្បីសុខភាព មិនគិតឆ្ងាយជិត សំខាន់ត្រូវស្គាល់ពីខ្លួនឯង
កីឡាអត្តពលកម្ម ឬកីឡារត់ បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្ន តែក៏មានប្រជាពលរដ្ឋខ្លះ នៅស្ទាក់ស្ទើរក្នុងការចាប់យកកីឡានេះ ដ្បិតមិនទាន់ស្វែងយល់ច្បាស់ និងមានក្ដីបារម្ភផ្សេងៗ ស្របពេលអ្នកជំនាញរត់ចម្ងាយឆ្ងាយ បានលើកទឹកចិត្ត និងជំរុញក្នុងការលេងកីឡា មិនថាកីឡារត់ ឬកីឡាផ្សេងៗ អ្វីដែលសំខាន់ ត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ថាខ្លួនអាចធ្វើបានកម្រិតណា?
នេះបើតាមការលើកឡើងរបស់លោក ជុំ សុជាតិ និងលោក គីម សារឿន ហៅ គីម កុក ក្រោយចែករំលែកបទពិសោធន៍ ក្នុងវេទិការស្ដីពីការធ្វើលំហាត់ប្រាណដោយមានផែនការច្បាស់លាស់ ក្រោមប្រធានបទ «ការត្រៀមខ្លួនរត់កម្សាន្ដដើម្បីសុខភាព រត់ម៉ារ៉ាតុង និងរត់ចម្ងាយឆ្ងាយ ដែលរៀបចំដោយ Novum Pharma (ណូវាំ ហ្វាម៉ា) ដែលជានាំចូលផលិតផល STARBALM នៅវិទ្យាស្ថានអន្ដរទ្វីបអាមេរិកាំង កាលពីចុងសប្ដាហ៍កន្លងទៅ ។

លោក ជុំ សុជាតិ ដែលមានបទពិសោធន៍រត់ចម្ងាយឆ្ងាយជិត ១០ឆ្នាំ ទាំងក្នុង និងក្រៅប្រទេស បានចែករំលែកនូវការត្រៀមខ្លួន និងកម្មវិធីហ្វឹកហាត់សំខាន់ៗ ដើម្បីឲ្យការរត់ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាពល្អ ។ លោកថា ការរត់ដើម្បីសុខភាព មិនអាស្រ័យរត់ជិត ឬឆ្ងាយទេ សំខាន់ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ គួបផ្សំជាមួយការព្យាយាមហ្វឹកហាត់ តាមសមត្ថភាព ឆ្ពោះទៅរកគោលដៅខ្លួនឯងកំណត់ នោះនឹងទទួលលទ្ធផលជាក់ពុំខាន ។

ដោយឡែកបុរសវ័យ ៥៦ឆ្នាំលោក គីម កុក សហស្ថាបនិកក្លិប KKRC ដែលជាអ្នកជំនាញរត់រាប់រយគីឡូម៉ែត្រ ក៏បានចែករំលែកអំពីការរៀបចំផែនការ និងការត្រៀមលក្ខណៈផ្សេងៗ សម្រាប់អ្នកចង់លេងកីឡារត់ផងដែរ ។ អ្វីដែលសំខាន់ លោកបានផ្ដាំដល់អ្នករត់ទាំងអស់ថា «កុំលឺគេថា» ត្រូវស្គាល់ពីខ្លួនឯង និងអនុវត្តដោយខ្លួនឯង ដើម្បីស្វែងរកអ្វីដែលជាខ្លួនឯង ។ នេះគឺជាចំណុចសំខាន់ ដែលអ្នករត់គ្រប់រូបត្រូវដឹង និងត្រៀមខ្លួន គួបផ្សំជាមួយចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ ។
នៅក្នុងវេទិការ ដែលមានអ្នករត់ដើម្បីសុខភាពចូលរួមជាច្រើននោះដែរ លោក Dirk van Tintelen ថ្នាក់ដឹកនាំជាន់ខ្ពស់ STARBALM ក៏បានពន្យល់អំពីគោលគំនិតនៃការធ្វើលំហាត់ប្រាណដោយមានផែនការ ឬ Exercise with a Plan ដែលមានបំណងជម្រុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកឲ្យនាំគ្នាលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់គ្នា ព្រោះថា ការលេងកីឡា និងហាត់ប្រាណ បានទៀងទាត់ នាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន