ព័ត៌មាន
កម្ពុជាទទួលគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្ម មានទុនវិនិយោគជាង ៦,៩ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគថ្មី បានចំនួន ៤១៤ មានទំហំទុនវិនិយោគសរុប ប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន ៣៨៧ ជាគម្រោងវិនិយោគថ្មី និង ២៧ ជាគម្រោងពង្រីកផលិតកម្ម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញស្ថិតិវិនិយោគវិស័យឯកជន នៃសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងបំណាច់ ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគ ទាំង ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦៤ គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៥០ គម្រោង។
ជារួម, ក្នុងឆ្នាំ២០២៤ នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦ គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះ គម្រោងពង្រីកផលិតកម្មបានកើនពី ២១ គម្រោង ឡើងមក ២៧ គម្រោង ។ ក្នុងឆ្នាំ ២០២៤ នេះ វិស័យឧស្សាហកម្ម នៅតែបន្តជា វិស័យលេចធ្លោជាងគេ ដោយានស្រូបទាញគម្រោងវិនិយោគចំនួន៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគ សរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨ គម្រោង ដោយមានទុនវិនិយោគសរុបជាង ១២១ លានដុល្លារ អាមេរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៣៨ លានដុល្លារអាមេរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។
ជាក់ស្តែងគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំរួមមាន៖ គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, មាន គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមសត្វចតុប្បាទ, រោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ។ ចំណែក ឧស្សាហកម្មមាន គម្រោងផលិតកម្មនៃឧស្សាហកម្មរ៉ែមាស, គម្រោងរោងចក្រផលិតភេសជ្ជៈប៉ូវកំលាំង, រោងចក្រអំពូលដើមណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារឹមជាដើម។ ចំណែទេសចរណ៍មាន៖ អាជីវកម្មសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និងគម្រោង សណ្ឋាគារផ្សេងៗទៀត។ ចំណែកហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន៖ គម្រោងផលិតសេវាទូរគមនាគមន៍មូលដ្ឋាន, គម្រោងសាងសង់ វារីអគ្គិសនី, គម្រោងសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្ម និងគម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាដើម។
ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖ គម្រោងរោងចក្រសំបកកង់រថយន្ត, គម្រោងរោងចក្រផលិតភេសជ្ជៈគ្រប់ ប្រភេទ, រោងចក្រដំឡើងគ្រឿងបង្គុំម៉ាស៊ីន និងមេខនិច, រោងចក្រផលិតទឹកដោះគោ និងភេសជ្ជៈគ្រប់ប្រភេទ, និងគម្រោងរោងចក្រ បន្ទះហ្រ្វាំងគ្រប់ប្រភេទជាដើម៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦