ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ «ការធ្វើផែនការ គឺជាដំណើរការរៀបចំជាអចិន្រ្តៃយ៍សំដៅធ្វើឱ្យប្រសើរឡើង និងការបម្រើសេវាឱ្យមានប្រសិទ្ធភាព»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល, នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ្រកបដោយសមម៌» ។
ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូនមន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍អនុវត្តការងារកន្លងមក។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន៖
១) ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។
២) ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។
៣) ត្រូវគ្រប់គ្រងទិន្នន័យសុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃ វិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោលនយោបាយ ផែនការ ជាពិសេសផ្តោតលើអត្ថប្រយោជន៍ របស់ប្រជាជនគោលដៅ ដែលសង្កត់ធ្ងន់លើការពង្រីកការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។
៤) ត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្របខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងាររបស់អង្គភាពពាក់ព័ន្ឋ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលទាំងអស់ ទទួលនូវជោគជ័យក្នុងការបំពេញភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់