ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសង និងក្មេងទំនើង
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលឃុំក្រុងស្រុក ត្រូវកម្ចាត់រាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងកន្ទុយលេខ រឿងកម្ចីអនឡាញ និងកម្ចីពីជនបរទេសអោយបាន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។ ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើយ ដើម្បីចាប់យកមកដាក់ទោសតាមច្បាប់ឱ្យបាន។ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទណ្ឌដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន នាំអោយខូចអនាគតនៅថ្ងៃមុខ។ ក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា គ្រប់ល្បែងស៊ីសងទាំងអស់ រួមមានការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងអោយបានដាច់ខាត។ ចំពោះមន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណាដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង សូមដកខ្លួនជាបន្ទាន់ ហើយក្នុងករណីដែលមានអាជ្ញាធរ ឬកងកម្លាំងមានសមត្ថកិច្ចណា ដែលកាងល្បែងស៊ីសង ឬបទល្មើសនានា នោះនឹងចាត់វិធានការតាមច្បាប់គ្មានការលើកលែងនិងយោគយល់ឡើយ។
បើទោះជាអាជ្ញាធរខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាក្តៅបែបនេះក៏ពិតមែន តែករណីល្បែងស៊ីសង ល្បែងជល់មាន់អនឡាញ និងកន្ទុយលេខ នៅកើតមានដោយលួចលាក់ និងកន្លែងខ្លះក៏ចេញមុខផងដែរ ។ ករណីនេះ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមអនុវត្តបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្តអោយមានប្រសិទ្ធិភាពផង ដើម្បីក្តីសុខសាន្តរបស់សង្គមជាតិ និងប្រជាពលរដ្ឋ៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់