ព័ត៌មាន
ធនាគារជាតិបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរ ៥០០ប៊ីលានរៀល
ធនាគារជាតិនៃកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរមានទឹកប្រាក់ប្រមាណ ៥០០ប៊ីលានរៀល កំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតម្លៃចារឹកក្នុងមួយប័ណ្ណ ១ លានរៀល នៅក្នុងឥណប្រតិទានដែលមានកំណត់ នៅតាម ចំនួនឆ្នាំនីមួយៗ។
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី ៣០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៃការដាក់ឱ្យដេញថ្លៃមូលបត្ររដ្ឋ ដោយប្រព្រឹត្តទៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ តាមប្រព័ន្ធដេញថ្លៃលើថ្នាលរបស់ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២ រសៀល។
ចំពោះការដាក់ដេញថ្លៃនៃការបោះផ្សាយមូលបត្ររដ្ឋនេះ គឺជាភេទមូលបត្រឥណប្រតិទាន (ការទូទាត់ ឬកាលកំណត់) ១ ឆ្នាំ, ដោយមានទំហំសរុប (មិនមានការកំណត់), មានតម្លៃចារឹកមួយឯកតា (ឬមួយប័ណ្ណ) ១ លានរៀល, អត្រាគូប៉ុង ២,៨០% (ថេរ), ថ្ងៃទូទាត់នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៥, ចំណែករយៈពេលទូទាត់គូប៉ុង នឹងធ្វើឡើងរៀងរា់ ខែម្តង និងមានកំណត់លក្ខខណ្ឌ ជាច្រើនទៀត នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។
ជុំវិញការបោះផ្សាយមូលបត្ររដ្ឋនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជម្រាបជូនដំណឹងដល់វិនិយោគិនសក្កានុពលទាំង អស់ នៃការអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្រ រដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, ក្នុងនោះសម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់ មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា NBCP ក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលប្រមាណ ១២៣ លានដុល្លារអាមេរិក សម្រាប់ជាហិរញ្ញប្បទានចំណាយលើការវិនិយោគនៅលើវិស័យជាច្រើន ដែលជាវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល និងក៏ជាការរក្សាតុល្យភាពថវិកាជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់