ព័ត៌មាន
អ្នកប្រើប្រាស់ TikTok របស់អាមេរិកសម្រុកប្រើកម្មវិធីសាវហុងស៊ូ (Xiaohongshu) របស់ចិនជាការតវ៉ាចំពោះបម្រាមTikTokដែលជិតមកដល់
ស្របពេលការគំរាមកំហែងនៃបម្រាមវត្តមានរបស់បណ្ដាញសង្គមTikTokកាន់តែជិតមកដល់ក្រុមអ្នកប្រើប្រាស់TikTokរបស់អាមេរិកបានចូលទៅកាន់appកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមួយទៀតមានឈ្មោះថាសាវហុងស៊ូ(Xiaohongshu)ដែលធ្វើឱ្យក្លាយជាកម្មវិធីត្រូវបានទាញយកច្រើនជាងគេនៅអាមេរិក។

ចំនួនអ្នកប្រើប្រាស់TikTok ឬ(TikTok refugees) ខណៈពួកគេហៅខ្លួនឯងបែបនេះ បាននិយាយថា ជម្រើស TikTok ឬ (TikTok alternative) ដែលជាកម្មវិធីរបស់ចិន កំពុងត្រូវបានជ្រើសរើសនៅក្នុងការតវ៉ាចំពោះការហាមប្រាមវត្តមានTikTokនៅលើទឹកដីអាមេរិក ។

តុលាការកំពូលរបស់សហរដ្ឋអាមេរិកនឹងត្រូវកាត់សេចក្តីលើច្បាប់ដែលចែងថា TikTok ត្រូវតែដកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance របស់ចិន ត្រឹមថ្ងៃទី ១៩ ខែមករា ពុំនោះត្រូវប្រឈមការហាមប្រាមនៅសហរដ្ឋអាមេរិកជុំវិញបញ្ហាសន្តិសុខជាតិ។
បណ្ដាញសង្គម សាវហុងស៊ូ (Xiaohongshu ដែលភាសាអង់គ្លេសមានន័យថាសៀវភៅក្រហមតូច(Little Red Book) ជា app កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដែលរួមបញ្ចូលមុខងារពាណិជ្ជកម្មអេឡិចត្រូនិក ការបង្ហោះវីដេអូខ្លីៗ និងមុខងារបង្ហោះផ្សេង។
The #tiktokrefugee topic បានប្រមូលផ្តុំការបង្ហោះជាង ១៦០.០០០ វីដេអូនៅលើ បណ្ដាញសង្គមសាវហុងស៊ូ ភាគច្រើនជាវីដេអូរបស់អ្នកប្រើប្រាស់ជនជាតិអាមេរិកដែលបានណែនាំខ្លួន និងសុំការណែនាំអំពីរបៀបប្រើប្រាស់កម្មវិធី ដែលពួកគេហៅថាជា “RedNote” ។
យុវតី ឈ្មោះAlexis Garman គឺជាអ្នកប្រើប្រាស់ TikTok អាយុ ២១ ឆ្នាំនៅក្នុងរដ្ឋ Oklahoma មានអ្នកតាមដានឬfollowersជិត២០,០០០នាក់។នាងបានចូលរួមជាមួយបណ្ដាញសង្គម សាវហុងស៊ូ (Xiaohongshu) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីបានឃើញអ្នកផ្សេងទៀតបានប្រើ ។ រូបនាវ បាននិយាយថានាងមិនព្រួយបារម្ភជាពិសេសអំពីឯកជនភាពទិន្នន័យនោះទេ។
ចំណែកក្រុមអ្នកប្រើប្រាស់ជនជាតិអាមេរិកផ្សេងទៀតដែលបានចូលរួមជាមួយបណ្ដាញសង្គមសាវហុងស៊ូ បាននិយាយពួកគេចូលរួមកម្មវិធីនេះ ក្នុងការតវ៉ាចំពោះការហាមប្រាម TikTok ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់