ព័ត៌មាន
ព្រះសង្ឃនិងពលរដ្ឋស្រុករមាសហែកខេត្តស្វាយរៀងសំដែងហឫទ័យនិងត្រេកអរពេលឮសម្តេចតេជោសួរពីស្ថានភាពផ្លូវរដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសស្ថាបនា
ស្វាយរៀង ៖ ព្រះសង្ឃ និងពលរដ្ឋស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះបានសំដែងហឫទ័យ និងអបអរសាទរ នៅពេលដែលឮសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសួរនាំពអំពីផ្លូវក្នុងស្រុករមាសហែក ដែលជាផ្លូវសម្តេចធ្លាប់ធ្វើដំណើរក្នុងពេលតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ឆ្លៀតឱកាសដែលសម្ដេចបានរំលឹកពីប្រវត្តិនៃការធ្វើដំណើរ និងឈប់សម្រាកហូបពិសា គុយទាវ នំបញ្ចុក និងនំត្នោត នៅតាមផ្លូវក្នុងភូមិសាស្ត្រស្រុករមាសហែកក្នុងពេលបេសកម្ម បម្រើនិងរំដោះប្រទេសជាតិ ដូច្នេះក្នុងនាមអាត្មាភាពនិងពលរដ្ឋស្រុករមាសហែក សូមបិណ្ឌបាត និងសុំសម្ដេច ជួយស្ថាបនាផ្លូវក្រាលកៅស៊ូ ដើម្បីដាក់អោយព្រះសង្ឃ និងពលរដ្ឋប្រើប្រាស់ខណៈដែលផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្ររបស់សម្ដេចប្រើប្រាស់រហូតមកដល់បច្ចុប្បន្នផ្លូវនេះនៅមិនទាន់មានការស្ថាបនាក្រាលកៅស៊ូ អោយបានល្អដូចផ្លូវនានានៅក្នុងស្រុកសម្រាប់ប្រើប្រាស់នោះទេ។ សំេ ……..
អភិបាលស្រុករមាសហែកលោក ស៊ូ ម៉ុល បានប្រាប់ទូរទស្សន៍ btv តាមរយៈទូរសព្ទ័ ឱ្យដឹងថា ផ្លូវដែលសម្តេចតេជោ ហ៊ុន សែន បានសួរនាំនេះ ត្រូវបានរដ្ឋបាលស្រុកដាក់សំនើរស្នើសុំជួសជុល និងកែលំអរទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តស្វាយរៀង រួចរាល់ហើយកាលពីខែកក្កដា ឆ្នាំ២០២៤។ហើយសំណើនោះ ត្រូវបានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកចារឯកភាពក្នុងការជួសជុល និងកែលំអររួចហើយផងដែរ។ ផ្លូវដែលលោកអភិបាលស្រុករមាស បានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុល និងកែលម្អរនេះ មានចំនួន៣ខ្សែរួមមាន៖ ខ្សែទី១ផ្លូវជាតិលេខ៣១៥ ចាប់ពីខាងជើងផ្សារដូនស ស្រុកស្វាយជ្រំ មកស្រុករមាសហែក ឆ្លងកាត់ឃុំចំនួន៧ រហូតដល់ផ្លូវជាតិលេខ៨A ព្រំប្រទល់ស្រុកកំចាយមារ ខេត្តព្រៃវែង មានប្រវែង៤១គីឡូម៉ែត្រ។ ផ្លូវទី ២ ផ្លូវលេខ៣១.៣១ ជាផ្លូវចាប់ពីទីរួមស្រុក ឆ្ពោះឃុំកំពង់ត្រាច ដល់ឃុំមុខដា កែងផ្លូវជាតិលេខ១០ ប្រវែង៧គីឡូម៉ែត្រ និងផ្លូវទី ៣ ចាប់ខាងជើងសាលាស្រុករមាសហែក ឆ្ពោះទៅកែងផ្លូវជាតិលេខ១៣ ឃុំកំពង់ត្រាច រហូតដល់ឃុំដូង ប្រវែង១៦គីឡូម៉ែត្រ ។ លោក ស៊ូ ម៉ុល បានបញ្ជាក់ថា ផ្លូវទាំង៣ខ្សែនេះ នឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
សូមបញ្ជាក់ថាផ្លូវតភ្ជាប់ពីទីរួមខេត្តស្វាយរៀង មកកាន់ស្រុករមាសហែក ជាផ្លូវប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរជាញឹកញាប់ ក្នុងដំណាក់កាលនៃការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ ដោយ ៖ ភា សារឹត





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦