ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល «ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៨៦នាក់, កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលក្នុងឱកាសជួបជុំជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ២០២៥ និងបានណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៊ីញក្រសួងសុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យនៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ពីស្ថាប័នជូនដល់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាកសញ្ញានេះ ដើម្បីបង្ហាញពីមនសិការិ្ជាជីវៈសុខាភិបាល។
ដោយមានការសំណូមពរពីអ្នកចូលរួម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានរំលឹកមេរៀន “ការគ្រប់គ្រងលើការបំពេញការងាររបស់មន្រ្តី-បុគ្គលិក Managing Staff Performance។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រងសមិទ្ធផលការងាររបស់បុគ្គលិកតាមអង្គភាព រួមមាន៖ (១)ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ (២)ត្រូវបញ្ជ្រាបគោលគំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង (៣)ធ្វើការវាស់វែងសមិទ្ធផលការងាររបស់បុគ្គលិកជាប្រចាំ (៤)រៀបចំឱ្យមានយន្តការប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មានត្រឡប់រវាងបុគ្គលិកនិងថ្នាក់ដឹកនាំ (៥)បណ្តុះបណ្តាលឱ្យបុគ្គលិកចេះធ្វើនវានុវត្តន៍ការងារប្រចាំថ្ងៃ (៦)បង្កើតទម្លាប់ធ្វើការដែលផ្តោតលើការទទួលបានលទ្ធផលល្អ (៧)កំណត់គោលដៅដែលមានភាពសមស្របសម្រាប់បុគ្គលិកអាចឈានទៅសម្រេចបាន និង (៨)មានយុទ្ធសាស្រ្តសម្រាប់បង្កើនសមត្ថភាពបុគ្គលិកបន្ថែម។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការកែលម្អគុណភាព នៃការផ្តល់សេវា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦