ព័ត៌មាន
លោក Biden និងលោក Trump ដណ្ដើមគុណសម្បត្តិគ្នា ជុំវិញបទឈប់បាញ់តំបន់ហ្កាហ្សា
ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានអះអាងយកនូវគុណសម្បត្តិរៀងៗខ្លួនកាលពីថ្ងៃពុធ (១៥ មករា) ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបនហ្កាហ្សាដោះដូរចំណាប់ថ្នូរ ដែលបានដំណើរការអស់ពេលជាច្រើនខែមកហើយ ប៉ុន្តែជួយសម្រេចបានរយៈពេលខ្លីប៉ុណ្ណោះដោយបេសកជនរបស់លោក Trump។

ក្នុងការប្រកាសបទឈប់បាញ់ លោក Biden បានបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយបានឆ្លុះបញ្ចាំងយ៉ាងច្រើនពីក្របខណ្ឌនៃសំណើដែលលោកបានធ្វើឡើងកាលពីខែឧសភា។ លោកបានញញឹម នៅពេលអ្នកសារព័ត៌មានសាកសួរថា តើសៀវភៅប្រវត្តិសាស្ត្ររបស់មេដឹកនាំរូបណាដែលយកបានគុណសម្បត្តិសម្រាប់បទឈប់បាញ់នេះ ហើយលោកហាក់បង្ហើបថា “គឺជាក្រុមរបស់លោក”។

ចំណែកលោក Trump នៅក្នុងការបង្ហោះតាមប្រព័ន្សព្វផ្សាយសង្គម បានប្រកាសគុណសម្បត្តិភ្លាមៗសម្រាប់កិច្ចព្រមព្រៀងនេះ ដែលបានកើតឡើងបន្ទាប់ពីការចរចារជាប់គាំងជាច្រើនខែ។ លោកធ្លាប់បានព្រមានម្តងហើយម្តងទៀតថានឹងមាន “បញ្ហាធ្ងន់ធ្ងរ” ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវធ្វើឡើងត្រឹមពេលលោកចូលកាន់តំណែងនៅថ្ងៃចន្ទ ២០ មករា ទេនោះ។

លោក Trump បានបញ្ជូនបេសកជនមជ្ឈិមបូព៌ារបស់ខ្លួនគឺលោក Steve Witkoff ទៅចូលរួមការចរចានៅទីក្រុងដូហា ហើយលោក Witkoff នៅទីនោះសម្រាប់ពេល ៩៦ម៉ោងចុងក្រោយនៃការចរចាដែលឈានទៅដល់កិច្ចព្រមព្រៀង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បានលើកសរសើរលោក Witkoff ក្នុងការជួយផ្តល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែសង្កត់ធ្ងន់ថា “ដោយបានធ្វើការជាមួយនឹងបេសកជនរបស់លោក Biden គឺលោក Brett McGurk” ដែលបាននៅក្នុងទីក្រុងដូហា តាំងតែពីថ្ងៃទី០៥ ខែមករា មកម៉្លេះ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦