ព័ត៌មាន
ក្រុមហ៊ុនអាមេរិក ជំរុញការនាំចូលមុនការដំឡើងពន្ធរបស់លោក Trump ចូលមកដល់
ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានបញ្ចប់ក្នុងឆ្នាំដ៏រឹងមាំ បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានស្តុកទុកការនាំចេញសម្លៀកបំពាក់ របស់ក្មេងលេង គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិច មុនពេលផែនការរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការដំឡើងពន្ធថ្មី ដែលអាចបញ្ឆេះសង្រ្គាមពាណិជ្ជកម្មឡើងវិញរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២។

លោកTrump ដែលបានគំរាមដំឡើងពន្ធពី១០ទៅ២០%លើទំនិញពីប្រទេសចិន នឹងចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។
ក្នុងអំឡុងអាណត្តិដំបូងរបស់លោក លោក Trump បានផ្តោតសំខាន់លើការលូតលាស់ខ្លាំងរបស់ចិន។ ក្រុមសេដ្ឋវិទូ និងអ្នកជំនាញពាណិជ្ជកម្មព្យាករណ៍ថា រលកពន្ធបន្ទាប់របស់លោកអាចអនុវត្តចំពោះទំនិញដែលជាផលិតផលសម្រេច។

លោក Frederic Neumann ប្រធានសេដ្ឋវិទូអាស៊ីនៅ HSBC នៅទីក្រុងហុងកុងបាននិយាយថា ដូច្នេះវាមានការកើនឡើងនៃការនាំចេញទំនិញចុងក្រោយពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ខណៈបណ្ដាក្រុមនាំចូលមានបំណងគេចពីការដំឡើងពន្ធនាំចូលដែលអាចកើតមានលើមុខទំនិញប្រើប្រាស់ មុនការអនុវត្តន៍ការដំឡើងពន្ធរបស់លោកTrump ។

ក្រុមមន្ត្រីពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការនាំចេញកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់