ព័ត៌មាន
ព្រះខ័នរាជ បឹងកេត និងវិសាខា ឈ្នះក្រុមឡើងពីថ្នាក់ខេត្តរៀងខ្លួន ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ
ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង រួមជាមួយក្រុមបឹងកេត និងវិសាខា បានទទួលជ័យជម្នះរៀងខ្លួន ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយ លើក្រុមឡើងមកពីពានសម្ដេចតេជោ-ថ្នាក់ខេត្ត កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមលេខ៤ ថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប ៩-០ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ៥សម័យនេះ ធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ២គ្រាប់ និង ណារ៉ុង កក្កដា ៤គ្រាប់ រួមជាមួយកីឡាករ ញាណ សុស៊ីដាន, មីហ្ស៊ូណូ ហ៊ីការ៉ុ និង ស្ដើង បញ្ញាសុភត្រា ម្នាក់ ១គ្រាប់ ។

ដោយឡែកក្រុមនាគខៀវបឹងកេត បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត មន្ទីរអប់រំ យវជន ិងកីឡា ខេត្តកំពង់ចាម ៨-១ ។ សម្រាប់គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ ធ្វើសម្រេចដោយកីឡាករ ម៉ាត់ នូរុណ ២គ្រាប់, កីឡាករ Alexander Kevin Baker, ចាន់ វឌ្ឍនាកា, Ryohei Yoshihama, ជា វេសលី, Charlie Thomas Scott និង អ៊ាវ សុវណ្ណារ៉ា ម្នាក់ ១គ្រាប់ ។

រីឯក្រុមវិសាខាវិញ គឺបានយកឈ្នះក្រុមលេខ៣ ថ្នាក់ខេត្ត ឡាយអ៊ិនឃីង ខេត្តសៀមរាប ទាំងតានតឹង ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ៣គ្រាប់របស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើសម្រេចដោយកីឡាករ ផាន សុផេន, កាន់ ម៉ូ និង ភឿក ថាតថៃ ម្នាក់ ១គ្រាប់ ។
ក្រោយទទួលបានជ័យជម្នះពីការប្រកួតក្រៅដី ក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៣ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមថ្នាក់ខេត្តទាំង ៣ វិញ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ៖ លី ឈុនឡា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់