ព័ត៌មាន
កម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ ជំរុញនាំចេញទឹកមាត់ត្រចៀកកាំចូលទៅទីផ្សារចិនឆាប់ៗ
នៅក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំដែលកម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ នៃការនាំចេញទឹកមាត់ត្រចៀកកាំ តាមរយៈនៃកិច្ច ព្រមពៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយរំពឹងថា ផលិតផលថ្មីមួយនេះនិងអាចហូរចូលទីផ្សារចិនបន្ថែមមួយទៀត ក្នុងពេល ឆាប់ៗនេះ។

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងទាក់ទិនការនាំចេញទឹកមាត់ត្រចៀកកាំរបស់កម្ពុជា ចូល ទៅទីផ្សារប្រទេសចិន នៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ម្សិលមិញនេះថា ជុំវិញការនំាចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ កន្លងមក កម្ពុជាបាន នាំចេញផ្លែចេក និងមៀនប៉ៃលិន បច្ចុប្បន្នភាគីនៃប្រទេសទាំងពីរ បាននិងកំពុងចរចារដើម្បីជំរុញនាំចេញទឹកមាត់ត្រចៀកកាំ ែល ផលិតផលថ្មីរបស់កម្ពុជាមួយទៀត ចូលទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម បន្តថា ជុំវិញការនាំចេញនេះ គឺយើងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (FTA) ក្នុងនោះការ ដែលនាំចេញទៅបាន គឺកម្ពុជាត្រូវតែគោរពតាមភូតគ្គាមអនាម័យ ដែលបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុក ក្នុងការចរចារ, បច្ចុប្បន្នការចរចារនេះស្ទើតែចប់ ១០០ ភាគរយហើយ។ ចំណែកក្រសួងពាណិជ្ជកម្មវិញ គឺមានតួនាទីលើការចរចារបើក ទីផ្សារពន្ធសូន្យ។ ដូច្នេះតាមរយៈនៃការខិតខំប្រឹងប្រែងនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងនាំចេញទឹកមាត់ត្រចៀកកាំទៅតាមកិច្ចព្រម ពៀងចូលទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ។

ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ភាគីទាំងពីរជំរុញ ពាណិជ្ជកម្មប្រកបដោយភាគលាភជាបន្តបន្ទាប់ ជាពិសេសកសិផលគុណភាពខ្ពស់របស់កម្ពុជា បាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដូចជា៖ ផ្លែដូង សត្វទឹកអាចបរិភោគបាន និងជលផលធម្មជាតិរបស់កម្ពុជា បាននាំចេញទៅប្រទេសចិន ក្នុងនោះភាគីទាំងពីរកំពុង ពន្លឿនការជំរុញនីតិវិធីនាំចេញ កសិផលគុណភាពខ្ពស់របស់កម្ពុជា ទៅប្រទេសចិនបន្ថែមទៀតដូចជា៖ ទឹកមាត់ត្រចៀកកាំ ផ្លែធុរេន ផ្លែខ្នុរជាដើម ដែលរំពឹងថា ផលិតផលទាំងនេះនឹងអាចសម្រេចបានតាមការគិតគូក្នុងពេលឆាប់ៗ។
ជុំវិញការអភិរក្សត្រចៀកកាំ លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើកឡើងថា ការអភិរក្ស ត្រចៀកកាំនៅកម្ពុជានេះ បើធៀបប្រទេសក្នុងអាស៊ាន កម្ពុជាគឺជាប្រទេសកូនពៅដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជាក៏ជា ប្រទេសដែលមានសក្តានុពលខ្លាំង លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានអភិរក្សផ្ទះត្រចៀកកាំ មានក្នុងររង្វង់ប្រមាណ ៧ ពាន់ផ្ទះ ដោយការអភិរក្សនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនកើនឡើងគួកត់សម្គាល់ ចំណែកការនាំចេញ វិញ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញក្នុងរង្វង់ប្រមាណ ០ តោន៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់