ព័ត៌មាន
សត្វតុកកែប្រភេទថ្មី ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងខេត្តបាត់ដំបង
សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ។
ឯកឧត្តម ខ្វៃ អាទិត្យា ន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងកោតសរសើរចំពោះការសិក្សាស្រាវជ្រាវលើប្រភេទីវម្រុះក្នុងំបន់ការពារធម្មជាតិកម្ពុជា។ ឯកឧត្តមបន្តថា ការរកឃើញប្រភេទជីវចម្រុះថ្មីនេះ គឺបានបង្ហាញអំពីការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិមនុស្សជាតិឱ្យបានល្អប្រសើរនៅតាមតំបន់ការពារធម្មជាតិ។
ឯកឧត្តមថ្លែងថា៖«ធនធានធម្មជាតិដែលកម្របានបង្ហាញវត្តមានក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា នេះបង្ហាញពីការរីកចម្រើនប្រភេទជីវៈចម្រុះថ្មីៗដែលពិភពលោកអត់មានហើយកើតមាននៅក្នុងប្រទេសកម្ពុជា។ បើសិនជាមានការបំផ្លាញ ការគ្រប់គ្រងមិនបានល្អទេ គឺមិនមានទាំងប្រភេទសត្វកម្រ ក៏ដូចជាប្រភេទជីវៈចម្រុះថ្មីមិនអាចកើតឡើងបានដែរ»។
ឯកឧត្តមបញ្ជាក់ថា លទ្ធផលនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងការចូលរួមកាន់តែប្រសើរថែមទៀតនៅក្នុងការរីកចម្រើនប្រភេទជីវៈចម្រុះ និងការថែរក្សាភពផែនដីរបស់កម្ពុជា៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់