ព័ត៌មាន
រោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងនៅកម្ពុជា ប្រកាសទទួលទិញស្រូវពីកសិករជាមួយនឹងតម្លៃសមរម្យ
ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឲ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវនេះ ក្រុមហ៊ុនរបស់លោកទាំងសាខាខេត្តកំពង់ធំ និងសាខាខេត្តបាត់ដំបង បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាពប្រភេទស្រូវពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ជាមួយនឹងតម្លៃសម្យរម្យទៅតាមប្រភេទ និងគុណភាពស្រូវ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធទូរស័ព្ទ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី៥ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០៥នេះ រោងម៉ាស៊ីនស្រូវរបស់លោក បានទទួលទិញស្រូវចំនួនប្រមាណជាង ២ពាន់តោន ភាគច្រើនទទួលទិញស្រូវសែនក្រអូប និងស្រង៉ែ ដោយសារស្រូវទាំងនេះមានទីផ្សារល្អច្រើនជាងស្រូវពូជផ្សេងៗ។

ជាមួយនេះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាកសិករព្យាយាមលទ្ធភាពផ្ទេរ និងត្រឡប់ងាកមកដាំស្រូវពូជរបស់ខ្មែរវិញបានគួរតែត្រឡប់ ដោយសារតែស្ថានភាព តម្រូវការរបស់ប្រទេសវៀតណាមមានការធ្លាក់ចុះ តម្រូវការស្រូវរបស់គេក៏គេផលិតបានច្រើន អញ្ចឹងតម្រូវការទីផ្សារគេលក់ក៏ចុះ ដូច្នេះយើងគួរកុំបន្តដាំពូជវៀតណាមទៀតអី គួរព្យាយាមកាត់បន្ថយ មិនមែនឲ្យបញ្ឈប់ទេ គឺកាត់បន្ថយ។ លោកបន្ថែមទៀតថា ទី២គួរកាត់បន្ថយការប្រើថ្នាំ ការប្រើជីគីមីថ្នាំពុល កុំឲ្យចំណាយលុយអស់ច្រើន កុំឲ្យខាតលុយ ដោយព្យាយាមប្រើពូជខ្មែរ អត់សូវប្រើថ្នាំ អត់សូវប្រើជីទេ សូមរួមគ្នាជាក្រុមផលិត ឬជាសហគមន៍កសិកម្មទំនើបកាន់តែល្អ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់