ព័ត៌មាន
សហព័ន្ធកីឡាទោចក្រយានប្រកាសរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញទៅបាត់ដំបង
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសជូនដំណឹងដល់បណ្ដាសមាគម/ក្លិប និងអ្នកនិយមកីឡាជិះកង់ទូទាំងប្រទេសថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ក្រោមប្រធានបទ «ជិះកង់ផ្ដល់នូវសេចក្ដីស្រលាញ់ដល់កុមារកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយចេញដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ នឹងត្រូវធ្វើដំណើរពីភ្នំពេញ ពីមុខវិមានរដ្ឋធម្មនុញ្ញ (វិមានឯករាជ្យ) ឆ្ពោះទៅទីរួមខេត្តបាត់ដំបង ដែលត្រូវឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ជាដើម ក្នុងគោលបំណងដើម្បីកៀរគរថវិកា និងសម្ភារ ជួយដល់អង្គការមូលនិធិក្ដីសង្ឃឹមនៃកុមារកម្ពុជា (អង្គការ Hope) ដោយត្រូវធ្វើដំណើរលើចម្ងាយផ្លូវសរុបប្រមាណ ២៩២គីឡូមែត្រ ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា និងបំផុសចលនាា ល់ក្រុមកីឡាករ-កីឡាករិនី ជិះកង់ទៅកាន់ខេត្តបាត់ដំបង។ ការទទួលពាក្យចាប់ទទួលរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកីឡាករ ឬកីឡាការិនីម្នាក់ ត្រូវបង់សិទ្ធិជិះកង់ក្នុងម្នាក់ៗ ២៥ដុល្លារអាមេរិក ដោយថវិកានេះ សល់ពីការចំណាយនឹងនាំយកទៅប្រគល់ជូនដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា។
ក្នុងនាមសហព័ន្ធ លោករំពឹងថា ការជិះកង់ពីភ្នំពេញទៅបាត់ដំបង លើចម្ងាយផ្លូវជិត ៣០០គីឡូម៉ែត្រនេះ នឹងអាចទទួលបានកីឡាករ កីឡាការិនីចន្លោះ ២៥០ទៅ ៣០០នាក់។ ចំពោះសប្បុរសជន ឬបណ្តាក្រុមហ៊ុន ដែលមិនមានបំណងជិះកង់ ក៏អាចឧបត្ថម្ភគាំទ្រជាសម្ភារ ឬថវិកា ក្នុងព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នេះបានផងដែរ៕ អត្ថបទ លី ឈុនឡា





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់