ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវកសិកររួបរួមជាសហគមន៍ និងងាកមកដាំពូជស្រូវក្នុងស្រុក
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំពាវនាវដល់ប្រជាកសិករបែរមកដាំពូជស្រូវក្នុងស្រុក ដើម្បីទទួលបានទិន្នផលខ្ពស់ និងរក្សាស្ថិរភាពតម្លៃបានល្អ ប៉ុន្ដែឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម ក៏ខិតខំរកមធ្យោបាយ និងបន្តរក្សាស្ថិរភាពការជួយដល់កសិករដែលធ្វើកសិកម្មបែបប្រពៃណីផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះនៅវិមានសន្ដិភាព។
ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងបានគិតគូរច្បាស់លាស់ណាស់ មិនមែនចេះតែឃើញតម្លៃស្រូវពេលនេះល្អហើយក្រសួងអំពាវនាវឱ្យធ្វើទេ ប៉ុន្តែជាសំណូមពររបស់រោងម៉ាស៊ីនផ្ទាល ែលកន្លងមកឯកឧត្តមែងតែនិយាយថា ប្រសិនបើប្រជាកសិករដាំស្រូវសែនក្រអូបនេះជាការល្អ ព្រោះមានទីផ្សារល្អស្រាប់។
ឯកឧត្តមបន្តថា ក្រសួងក៏មិនមែនចេះតែឱ្យប្រជាកសិករដាំនោះដែរ បើគាត់ត្រូវការរដ្ឋាភិបាលនឹងផ្ដល់ជូនពូជស្រូវសុទ្ធ ជាក់ស្ដែងដើម្បីធ្វើការសាកល្បងដាំដុះ ហើយជាមួយគ្នានេះផងដែរក៏ត្រូវមើលដែរថាតើទីតាំងដែលចង់ធ្វើនោះនៅកន្លែងណា ដើម្បីរករោងម៉ាស៊ីនឱ្យជូនប្រជាកសិករផងដែរ។

បើតាមឯកឧត្តមរដ្ឋមន្រ្ដី ការប្រើពូជក៏ដោយ ក្នុងការគ្រប់គ្រងបរិមាណក៏ដោយ គឺពាក់ព័ន្ធជាមួយផលិតកម្មតាមកិច្ចសន្យា ដូច្នេះក្រសួងបានត្រៀមក្នុងការសម្របសម្រួលឱ្យប្រជាកសិករ បើចង់ធ្វើស្រូវពូជសែនក្រអូប គឺរកទីផ្សារឱ្យជូនជាមុនឱ្យហើយ ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំហើយប្រមូលផលហើយ ទើបស្វែងរកទីផ្សារ ដូច្នេះទើបអន្តរាគមន៍មិនទាន់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថាឥឡូវនេះទីផ្សាររោងម៉ាស៊ីនមួយចំនួនហ៊ានឱ្យតម្លៃ ១៣០០ រៀល ក្នុង១គីឡូក្រាមសម្រាប់ស្រូវសើម ស្រូវសែនក្រអូប។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា មិនខុសពីពូជស្រូវ អូអឹម (OM) ដែលចាល់បច្ចុប្បន្នទេដោយប្រជាកសិករឃើញស្រូវនេះ មានតម្លៃល្អកាលពីឆ្នាំ២០២៣ ឆ្នាំ២០២៤ នៅចំណេញបានច្រើន ដែលជាហេតុនាំឱ្យចុងឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំច្រើន ធ្វើឱ្យបរិមាណកើន គួបផ្សំនឹងមិនមានកិច្ចសន្យាផលិតកម្មថែមទៀតទើបឈានដល់មានវិបត្តិតម្លៃស្រូវអូអឹមនាពេលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់