ព័ត៌មាន
ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំលើតួនាទីភារកិច្ច មន្ត្រីក្រោមឱវាទដែលជាន់គ្នា
ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នកំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ នេះជាការលើកឡើងរបស់ របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសធ្វើសិក្ខាសាលារួមគ្នាជាមួយ ក្រសួងមុខងារសាធារណៈស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។

ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏ដូចជាអង្គសិក្ខាសាលាថា ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ ឯកឧត្តមបន្តថា ក្រសួងបានធ្វើការប្រមូល និង ចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ។ ក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។

ឯកឧត្តមបញ្ជាក់ថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។
បើតាមឯកឧត្តមរដ្ឋមន្រ្ដីការរៀបចំសិក្ខាសាលានេះ ជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញ ចំនួនពីរគឺ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕ អត្ថបទ៖ គឹមហុក




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់