ព័ត៌មាន
ក្រុមជំនុំស្រាវជ្រាវយុទ្ធគុនដូនតាខ្មែរ បន្ដបើកកិច្ចប្រជុំស្វែងរកធាតុចូលបន្ថែម ដើម្បីធានាការអនុវត្តបានរលូន
គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានបន្ដរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកធានចូលសំខាន់ៗបន្ថែម ដើម្បីធានាការចាប់ផ្ដើមសកម្មភាពការងារបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងសមាជិកជាច្រើនទៀត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការដដែល បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកធាតុចូលសំខាន់ៗបន្ថែម សម្រាប់ការរៀបចំផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ដើម្បីត្រៀមធ្វើការរៀបចំដំណើរការ នៃការសិក្សាស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានប្រព្រឹត្តទៅដោយរលូន ។
គួរដឹងថា គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកសរុបចំនួន ១៨នាក់ ហើយគណៈកម្មការនេះ មានអនុគណៈកម្មការប្រតិបត្តិមួយជាសេនាធិការសម្រាប់ដំណើរការងាររបស់ខ្លួន ដែលមានសមាជិកសរុបចំនួន ២៣នាក់ ដើម្បីអនុវត្តនូវការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររតនសម្បត្តិរបស់ជាតិ សម្រាប់ថ្ងៃអនាគត ៕ អត្ថបទ លី ឈុនឡា





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់