ព័ត៌មាន
នៅតាមតំបន់ដាច់ស្រយាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នខ្វះទាំងគ្រូបង្រៀន និងអគារសិក្សា ដែលជាតម្រូវការចាំបាច់
ឧត្តរមានជ័យ៖ លោក បុិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្នយើងនៅមានបញ្ហាប្រឈមខ្វះខាត ដូចជា៖ ខ្វះគ្រូបង្រៀន ខ្វះអគារសិក្សា និងសម្ភារៈមួយចំនួនដែលជាតម្រូវការចាំបាច់ផងដែរ។
ថ្លែងអង្គបើកសន្និបាតបូកសរុបលិទ្ធផលវាយតម្លៃការងារអប់រំយុវជន និងកីឡាឆ្នាំ២០២៣-២០២៤ លើកទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៤-២០២៥ ក្រោមប្រធានបទ (អភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលប្រព្រិត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូអ្នកគ្រូជាច្រើនកុះករ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យមូលធនមនស្សឆ្ពោះទៅរកការអភិវឌ្ឍនៅកម្ពុជាសម្រប់ឆ្នាំ២០៥០នោះ គឺយើងគម្បីត្រូវបង្កើនធនធានមនុស្សប្រកបដោយចំណេះដឹងពីទីប្រជុំជនដល់មូលដ្ឋានដាច់ស្រយាលដើម្បីផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្សអាចមានលទ្ធភាពបានសិក្សាគ្រប់គ្រាន់។
នាពេលនេះដែរឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងការងារកន្លងមក របស់មន្ទីរអប់រំ ក៏ដូចជាលោកគ្រូអ្នកគ្រូគ្រប់រូប ដែលបានធ្វើឲ្យសាលាទទួលបាននូវស្នាដៃល្អៗ ក្នុងការប្រឡងប្រណាំងប្រកួតប្រជែងរបស់សាលារៀងខ្លួននោះ។
ឯកឧត្តម ហូ សំបូរ បន្តទៀតថា យើងមានឱកាសបានសិស្សារៀនសូត្រ និងមានអគារសិស្សាថ្មីៗ ច្រើនជាន់ និងមានគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈចំណេះដឹង គឺដោយសារយើងមានសន្តិភាពពេញលេញ និងមានការយកចិត្តទុកដាក់គិតគូរខ្ពស់ជាអាទិភាពលើវិស័យអប់រំពី រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតការយកចិត្តគិតគូរខ្ពស់លើវិស័យអប់រំនេះ ដែលជាវិស័យចម្បង៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់