ព័ត៌មាន
ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខេត្តពោធិ៍សាត់កំពុងប្រែមុខមាត់ថ្មីហើយ
ពោធិ៍សាត់ ៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិ ដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បច្ចុប្បន្នភូមិនេះកំពុងប្រែមុខមាត់ថ្មីហើយ។
ពលរដ្ខដែលរស់នៅភូមិ ដែលទើបតែបង្កើតថ្មីនេះមានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយ នឹងកម្លាំងចិត្តការ ពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព នឹងការអភិវឌ្ឍន៍ មកទល់នឹងសព្វថ្ងៃនេះ។
ក្រោមការគិតគូរ និងយកិតទុកដាក់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ និងចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៍ខ្មៅងងឹតពីអតីតកាល។ ដោយមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី គឺបានធ្វើការសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក តបណ្តាញអគ្គីសនី ដាក់អំពូលភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក និងផ្លូវខ្វាត់ខ្វែងនៅក្នុងភូមិ។
បើតាមមន្រ្តីសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានសហការ ជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះមកផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើប ជូនដល់ពលរដ្ឋប្រមាណ១៤៥ នាក់ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ចងក្រងសហគមន៍កសិកម្មទំនើប តាមរយះការដាក់ចេញនូវ កម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ នឹងរក្សាលំនឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្ម ពីលក្ខណះគ្រួសារអោយទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មរឹងមាំ នឹងមានសមត្ថភាពប្រកួតប្រជែង ទាំងគុណភាព និង បរិមាណ។
ជាមួយគ្នានោះ អ្វីដែលធ្វើអោយគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង កាន់ តែមានភាពកក់ក្តៅបន្ថែមទៀតនោះ គឺជានិច្ចជាកាល ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ លោកតែងតែដឹកនាំមន្ត្រី ក្រោមឱវាទ ចុះមកសួរសុខទុក្ខជាប្រចាំ ដើម្បីពិនិត្យនិងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ នៅីនោះ។ ដូចជាថ្មីៗនេះដែរ ឯកឧត្តមបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចូលរួមសម្អាតបរិស្ថានអនាម័យនៅតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះគ្រួសារអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង ៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕ 16/1/25
អត្ថបទ៖ សំ ងីម

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់