ព័ត៌មាន
កម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នបានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូន និងជោគជ័យ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ។ កិច្ចប្រជុំនេះ៏បានគតគូរទាំងលើការរៀបចំតុបតែង ការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុង និងក្រៅពិធី។ បន្ថែមពីនេះឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤ រក្សាឱ្យបានសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់នេះមាន២ការប្រកួត គឺក្រុមបាល់ទាត់តារាកម្ពុជា និងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ ក្រុមបាល់ទាត់គុនខ្មែរ និងប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព និងមិត្តភាពកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង ធ្វើការឃោសនាក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋថៃមកទស្សនាក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់នៅកម្ពុជាឱ្យបានច្រើនផងដែរ។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង មានប្រសាស្ត្រថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករ និងតារាល្បីៗរបស់ថៃ និងកម្ពុជាចូលរួមប្រកួត ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗរបស់ថៃមានចំនួន៥០នាក់ ហើយគោលបំណងគឺចង់ឱ្យប្រទេសទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។
ក្នុងកិច្ចប្រជុំនៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ក៏បានពិភាក្សាលើគម្រោងនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់