ព័ត៌មាន
សហរដ្ឋអាមេរិកនិយាយថា បទឈប់បាញ់នៅហ្កាហ្សា នឹងចាប់ផ្ដើមតាមការគ្រោងទុក ទោះនៅមានចំណុចខ្ទាស់ក៏ដោយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាបទឈប់បាញ់នៅដែនដីហ្កាហ្សា នឹងដំណើរការតាមការគ្រោងទុកនៅថ្ងៃអាទិត្យ១៩មករាសប្ដាហ៍នេះ ទោះបីជាក្រុមអ្នកចរចានៅបន្តដោះស្រាយចំណុចខ្ទាស់នៅនាទីចុងក្រោយក៏ដោយ។

ស្របពេលការខ្វែងគំនិតគ្នាជាយូរមកហើយនៅតែបន្តក្នុងចំណោមរដ្ឋមន្ត្រី អ៊ីស្រាអែលបានពន្យារពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមហាម៉ាស ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការបោះឆ្នោតអាចកើតឡើងនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្ដាហ៍នេះ ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តក៏ដោយ។

អ៊ីស្រាអែលបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធចំពោះភាពជាប់គាំងនេះ ទន្ទឹមនឹងយន្តហោះចម្បាំងអ៊ីស្រាអែលបានវាយកតំន់ហ្កាហ្សាក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយចំនួនអស់រយៈពេលជាច្រើនខែ។ អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨៦ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អ៊ីហ្សាត អេល- រីស៊ីក ( Izzat el-Reshiq) បាននិយាយថា ក្រុមនេះនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលគ្រោងចូលជាធរមានចាប់ពីថ្ងៃអាទិត្យ ដើម្បីបញ្ឈប់ការបង្ហូរឈាមរយៈពេល១៥ ខែ។
លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលថានៅក្នុងដំណើរការ និងការចរចាមានបញ្ហាប្រឈម និងភាពលំបាកនោះ អ្នកអាចនឹងដោះស្រាយចំណុចខ្ទាស់បាន។
មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ភាគីនានាកំពុងដំណើរការល្អក្នុងការបំបាត់ឧបសគ្គនៅនាទីចុងក្រោយ។ មន្ត្រីរូបនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា លោកគិតថាអ្វីៗនឹងដំណើរការទៅតាមការគ្រោងទុក៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់