ព័ត៌មាន
នាយករដ្ឋមន្ត្រីបារាំង លោក Bayrou បានរួចខ្លួនពីការបោះឆ្នោតដកសេចក្ដីទុកចិត្តរបស់សភា
នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វ័រ បាយរូ (Francois Bayrou) បានឆ្លងកាត់ការសាកល្បងដំបូងនៃរដ្ឋាភិបាលសំឡេងភាគតិចថ្មីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ខណៈលោកបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលធ្វើឡើងដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង បន្ទាប់ពីគណបក្សសង្គមនិយមមិនគាំទ្រញត្តិនេះ។

គណបក្ស រួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ក៏បានផ្តល់សញ្ញារួចហើយថា ខ្លួននឹងមិនគាំទ្រញត្តិនោះទេ។ នេះមានន័យថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron អាចបន្តប្រយុទ្ធបន្តទៀត ដោយមិនពឹងផ្អែកតែលើការគាំទ្ររបស់ក្រុមស្តាំនិយមជ្រុល។ ប៉ុន្តែរដ្ឋបាលរបស់លោក Bayrou នៅតែទន់ខ្សោយ ហើយនៅតែប្រឈមមុខនឹងសមរភូមិយ៉ាងខ្លាំងក្លាើម្បីអនុម័តថវិាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស់ ដែលនាំទៅដល់ការបណ្តេញលោកអតីតនាយករដ្ឋមន្រ្តី មីស្ហែល បានីញ៉េ (Michel Barnier)។

កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាចំនួន ១៣១រូបបានបោះឆ្នោតគាំទ្រញត្តិដកសេចក្ដីទុកចិត្តនោះ ដោយតិចជាង ២៨៨សំឡេងដែលត្រូវការ។ ពេលនេះ សញ្ញាសួរជាច្រើនបានលើកឡើងជុំវិញជំហររបស់ក្រុមសង្គមនិយម ខណៈលោក Bayrou បានស្វះស្វែងរកការគាំទ្ររបស់ពួកគេដើម្បីបញ្ចៀសការពឹងផ្អែកតែលើក្រុមស្ដាំនិយមជ្រុល រួមទាំងសំណើចរចាឡើងវិញនូវកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ ដែលក្រុមឆ្វេងនិយមមិនពេញចិត្ត។
អស្ថិរភាពនយោបាយនៅប្រទេសបារាំង ដែលមាននាយករដ្ឋមន្ត្រី ៤នាក់រួចមកហើយកាលពីឆ្នាំមុន បានបង្កការរំខានជាច្រើន រួមទាំងធ្វើឱ្យទីផ្សារមានភាពរកាំរកូសផងដែរ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់