ព័ត៌មាន
[BREAKING NEWS ] ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងសម្រេចបានហើយ
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃសុក្រ ១៧ មករាសប្ដាហ៍នេះថាកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងត្រូវបានសម្រេចបានហើយ ហើយថាលោក បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយកោះប្រជុំនៅថ្ងៃសុក្រនេះ។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកBenjamin Netanyahu នាយករដ្ឋមន្ត្រី ត្រូវបានជូនដំណឹងដោយក្រុមអ្នកចរចាដែលថា កិច្ចព្រមព្រៀងត្រូវបានសម្រេចហើយស្ដីពីដោះលែងចំណាប់ថ្នូរ ។

ការិយាល័យរបស់លោកបានចោទប្រកាន់ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះពីការបដិសេធផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀងដើម្បីជំរិតយកសម្បទាននៅនាទីចុងក្រោយ ជាការចោទប្រកាន់ដែលក្រុមហាម៉ាសបានបដិសេធ។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយកោះប្រជុំនៅថ្ងៃថ្ងៃសុក្រនេះ។ បន្ទាប់មក រដ្ឋាភិបាលនឹងកោះប្រជុំដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។
ប្រភពខាងលើបានបន្ថែមថា ក្រុមគ្រួសារបស់ំណាប់ខ្មាំងត្រូវបានជូនដំណឹង ហើយថាកំពុងរៀបចំដើម្បីទទួលពួកគេនៅពេលពួកគេត្រឡប់មកវិញ។
ប្រសិនបើត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល កិច្ចព្រមព្រៀងបទឈប់បាញ់នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១៩មករាសប្ដាហ៍នេះ ហើយពាក់ព័ន្ធនឹងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយអ្នកទោសប៉ាឡេស្ទីន បន្ទាប់មកលក្ខខណ្ឌនៃការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នឹងត្រូវរៀបចំបញ្ចប់ឯកសារ។គួររម្លឹកថា បទឈប់បាញ់និងការដោះដូរចំណាប់ខ្មាំង ត្រូវបានប្រកាសដោយក្រុមអ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់